Banner Detail Top

មនុស្សប្រុសស្រី២នាក់បាន..ស្លា..ប់ ចំណែកម្នាក់ទៀតរងរបួស..ធ្ង..ន់ ករណីគ្រោះថ្នាក់ចរាចរណ៍

ខេត្តបន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី៤ខែឧសភាឆ្នាំ២០២៤ នៅតាមបណោយផ្លូវជាតិលេខ៥ឋិតក្នុងភូមិកណ្ដាល ឃុំសំរោង ស្រុកអូរជ្រៅ។

ជនរងគ្រោះស្លាប់បាត់បង់ជីវិត២នាក់ប្រុសម្នាក់អាយុប្រហែល៣០ឆ្នាំ ចំណែកស្ត្រីអាយុប្រមាណជាងម្ភៃឆ្នាំ។ ដោយឡែកស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះដែលមានអាយុប្រហាក់ហែលស្ត្រីដែលស្លាប់បាត់បង់ជីវិត។ ក្នុងករណីដ៏រន្ធត់នោះសមត្ថកិច្ចប្រាប់បន្ថែមថា មិនទាន់ស្គាល់អត្តសញ្ញាញ ព្រោះនៅក្នុងខ្លួនជនរងគ្រោះទាំង២នាក់មិនមានអត្តសញ្ញាណបណ្ណជាប់ខ្លួននោះទេ ប៉ុន្តែសមត្ថកិច្ចបាននិងកំពុងព្យាយាមទំនាក់ទំនងរកសាច់ញាតិដើម្បីយកសពទៅធ្វើបុណ្យ។
នគរបាលនៅកន្លែងកើតហេតុបន្ថែមថាៈមុនមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជនរងគ្រោះបានធ្វើដំណើរដោយម៉ូតូឌ្រីមសេ១២៥មួយគ្រឿង ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខបន្ទាយមានជ័យ1Z-9058 ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុបានឡើងជែងរថយន្តឡិចស៊ីសស្របទិសគ្នា ហើយប៉ះគូទក្រោយក៏បានរេចង្កូតចូលគន្លងរថយន្តបញ្រាសទិសដែលមានម៉ាកកាមរីពណ៌ស ស៊េរីឆ្នាំ១៩៨៦ ពាក់ស្លាកលេខភ្នំពេញ2A-4167ដែលបើកពីកើតទៅលិចបង្កគ្រោះថ្នាក់រហូតបាត់បង់ជីវិតតែម្ដង។ ចំណែកម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល ទុករថយន្តចោលកន្លែងកើតហេតុ។
នៅក្នុងហេតុការណ៍នោះដែរគេឃើញនគរបាលជំនាញនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យចុះធ្វើកំណត់ហេតុនិងស្វែងរកសាច់ញាតិ ។ ដោយឡែករថយន្តជនបង្កនិងម៉ូតូជនរងគ្រោះត្រូវកម្លាំងនគរបាលប្រគល់ឱ្យកម្លាំងនគរបាលស្រុកអូរជ្រៅយកទៅរក្សាទុករង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង