Banner Detail Top

ចាប់បានហើយ! យាយម៉ាប់ ល្បីរឿងជួញដូរសត្វព្រៃ និងសិប្បកម្មឈើក្នុងខេត្តមណ្ឌលគិរី

មណ្ឌលគិរី : កាលពីថ្ងៃទី ០៤ ឧសភា ឆ្នាំ ២០២៤នេះ ស្ត្រីចំណាស់ដែលមានរហស្សនាម (យាយម៉ាប់) ត្រូវសមត្ថកិច្ចខណ្ឌរដ្ឋបាលព្រៃឈើឃាត់ខ្លួនបានហើយ គ្រាដែលកំពុងដឹកសាច់ព្រៃដែលមានប្រភពពីឃុំម៉េម៉ង់ ស្រុកកែវសីមាចូលខេត្តមណ្ឌលគិរី ដើម្បីធ្វើការចែកចាយឱ្យឈ្មួញបន្ត ។
យាយម៉ាប់ ត្រូវគេរាយការណ៍ថា ជាឈ្មួញដុះស្លែល្បីឈ្មោះខាងជួញដូរសត្វព្រៃ និងព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរីដោយគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ ។ ថ្មីៗនេះបើទោះបី ជាមានការអះអាងយ៉ាងហ្មឺងម៉ាត់ពីរដ្ឋមន្ត្រីក្រសួង បរិស្ថានគឺលោក អ៊ាង សុផល្លែត អំពីការដាក់បញ្ជាឲ្យអនុវត្តច្បាប់តឹងរឹងចំពោះឧក្រិដ្ឋជនជួញដូរសត្វព្រៃ និងព្រៃឈើក្ដី ក៏គេចាំមើល៍ថា តើពេលនេះសមត្ថកិច្ច នឹងចាត់វិធានការ យាយម៉ាប់ ដោយរបៀបណា ? ព្រោះ យាយម៉ាប់ ក៏មានអំណាចឥទ្ធិពលសែបក្ខពួកមិនណយដែរនៅក្នុងខេត្តនេះ ។
តាមសេចក្ដីរាយការណ៍ថា ដោយពុំមានកិច្ចសហការពីយាយម៉ាប់ សមត្ថកិច្ចបានប្រដេញយ៉ាងប្រផាប់ប្រភីងហើយឃាត់បាននៅចំណុចខាងមុខមន្ទីរសាធារណការក្នុងក្រុងសែននោរម្យ ដោយឆែកឆេររកឃើញសាច់ជ្រូកព្រៃទម្ងន់ ២៦គីឡូ ក្រាម ប្រម៉ា២ក្បាលទម្ងន់ជាង ៥ គីឡូក្រាម ។ ទាំងវត្ថុតាង និងយាយម៉ាប់ភ្លាមៗត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ស្នាក់ការរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង