Banner Detail Top

ម្តាយកូន២នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វើដំណើរសុខៗ ស្រាប់តែដើមក្ងោកមួយដើមរលើងឫសរលំប៉ះចំ បណ្ដាលឱ្យស្ត្រីជាម្តាយរងរបួស

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា ម្តាយកូន២នាក់ជិះម៉ូតូមួយគ្រឿងឌុបគ្នាធ្វើដំណើរសុខៗ ស្រាប់តែត្រូវបានដើមក្ងោកមួយដើមរលើងឫសរលំប៉ះចំ បណ្ដាលឱ្យស្ត្រីជាម្តាយរងរបួសស្រាល ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ ។
នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ២នាក់ម្តាយនិងកូនជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ប៊ីត ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HY-8179 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែត្រូវបានដើមក្ងោកមួយដើមរលើងឫស រលំមកប៉ះចំម៉ូតូជនរងគ្រោះត្រូវចំស្ត្រីជាម្ដាយដែលជិះខាងក្រោយ បណ្តាលឱ្យរងរបួសស្រាល ចំណែកកូនមិនមានរបួសនោះទេ ។
ហេតុការណ៍នោះដែរ ក៏បានប៉ះចំម៉ូតូមួយគ្រឿងទៀតដែរ តែខូចខាតបន្តិចបន្តួច ក៏ចេញទៅបាត់ភ្លាមៗ ចំណែកម៉ូតូដែលរងការខូចខាតធ្ងន់ក៏បើកចេញទៅតាមក្រោយគ្នាជាបន្តបន្ទាប់អស់ទៅផងដែរ លុះក្រោយមកទើបខាងអាជ្ញាធរមូលដ្ឋានចុះទៅអន្តរាគមន៍សម្រួលបញ្ចៀសចរាចរណ៍រួចរាយការណ៍នៅកន្លែងកើតហេតុរួចរាយការណ៍ទៅផ្នែកជំនាញបន្តភ្លាមៗ ៕

អត្ថបទដែលជាប់ទាក់ទង