Banner Detail Top

ខឹងឪពុក-ម្ដាយ មិនឲ្យបួស ឡើងដើមឈើ//ច//ង.ក ស//ម្លាប់//ខ្លួន

កណ្តាល : សមត្ថកិច្ចឲ្យដឹងថា បុរសជាកម្មករសំណង់ម្នាក់បានសម្រេចចិត្តឡើងដើមឈើធ្វើអត្តឃាតដោយ ចង.ក ព្រោះតែខឹងឪពុក-ម្ដាយបដិសេធមិនឲ្យបួស ។ ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី ២៤ មេសា ម្សិលមិញ នៅក្នុងភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
បុរសដែលគិតខ្លីរូបនេះត្រូវគេស្គាល់ឈ្មោះ កែម សុផានិត អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ក្រោយពីការធ្វើកោសល្យវិច្ច័យសមត្ថកិច្ចបានសន្និដ្ឋានថា បុរសនេះ ពិតជាស្លាប់ ដោយសារករណីចង.កមែន ។ ប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង