Banner Detail Top

ចាប់ខ្លួនមនុស្សសរុប៤៥នាក់ ករណីការវាយប្រហារការិយាល័យឃុំពីរ នៅតំបន់ខ្ពង់រាបកណ្តាល

មនុស្ស១៨នាក់ទៀតដែលបានចូលរួមពាក់ព័ន្ធក្នុងការវាយប្រហារសម្លាប់មនុស្សនៅឃុំចំនួនពីរក្នុងខេត្តដាក់ឡាក់(Dak Lak)ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទនិងអង្គារ នាំអោយចំនួនមនុស្សត្រូវបានចាប់ខ្លួនក្នុងការវាយប្រហារនេះកើនដល់៤៥នាក់។
ដប់នាក់ក្នុងចំណោមជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទនិងប្រាំមួយនាក់ត្រូវបានចាប់ខ្លួនកាលពីរសៀលថ្ងៃអង្គារហើយពីរនាក់ទៀតបានប្រគល់ខ្លួនអោយអាជ្ញាធរ។
តូ អាន់ សូ(To An Xo) អ្នកនាំពាក្យក្រសួងសន្តិសុខសាធារណៈ បាននិយាយកាលពីថ្ងៃអង្គារថា អាជ្ញាធរកំពុងតាមស្វែងរកជនសង្ស័យនៅសេសសល់ តែមិនមានតួលេខពិតប្រាកដថាមានមនុស្សពាក់ព័ន្ធប៉ុន្មាននាក់ទេ។
រំលឹកថាកាលពីព្រឹកថ្ងៃអាទិត្យ ក្រុមប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណ បានប្រើកាំភ្លើងវាយប្រហារសាលាឃុំអ៊ែរ គឹទូ និងអ៊ែរទៀវ នៅក្នុងស្រុក គូ គីន នៅក្នុងខេត្តខ្ពស់រាបកណ្តាល។ប៉ូលិសបួននាក់ និងមន្ត្រីឃុំពីរនាក់ត្រូវបានសម្លាប់ និងប៉ូលិសពីរនាក់ទៀតរងរបួស។មិនមានរបាយការណ៍ថា ជនវាយប្រហារបានស្លាប់ឬរងរបួសទេក្នុងហេតុការណ៍នេះ។


ឧបនាយករដ្ឋមន្ត្រីវៀតណាម លោកត្រាន់ លូ ក្វាង(Tran Luu Quang)និងអនុរដ្ឋមន្ត្រីសន្តិសុខសាធារណៈ លឿង តាំ ក្វាង (Luong Tam Quang)កាលពីថ្ងៃចន្ទបានទៅសួរសុខទុក្ខនិងលួងចិត្តគ្រួសារជនដែលត្រូវបានសម្លាប់។
រដ្ឋាភិបាលក៏បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភ១០០លានដុង(៤.២៦០ដុល្លារ)ដល់គ្រួសារប៉ូលិសស្លាប់ម្នាក់ៗ និងអ្នករបួសបានប្រាក់ឧបត្ថម្ភ៥០លានដុង៕

អត្ថបទដែលជាប់ទាក់ទង