Banner Detail Top

ព្រះសង្ឃជាសមណៈសិស្ស ដែលគង់ រៀន នៅវត្តកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ចំនួន៣៣អង្គ កំពុងមានបញ្ហាសុខភាព អាពាធ ជាបន្តបន្ទាប់ ក្តៅខ្លួន អ៊ុតស្វាយ ផ្តាសាយ បង្កឲ្យភ្ញាក់ផ្អើល

កណ្តាល ៖ ព្រះសង្ឃជាសមណៈសិស្ស ដែលគង់ រៀន នៅវត្តកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ចំនួន៣៣អង្គ កំពុងមានបញ្ហាសុខភាព អាពាធ ជាបន្តបន្ទាប់ ក្តៅខ្លួន អ៊ុតស្វាយ ផ្តាសាយ បង្កឲ្យភ្ញាក់ផ្អើល ហើយកំពុងសម្រាកនៅព្យាបាលក្នុងវត្តចំនួន២៥អង្គ ចំណែកព្រះសង្ឃចំនួន៨អង្គទៀតត្រូវបាន ញោមរបស់លោកនាំទៅសម្រាកព្យាបាលនៅផ្ទះ ។


នៅវត្តកោះខែល មានសាលាពុទ្ធកៈសាលា ចំនួន៣នាក់ បានព្រះសង្ឃគង់នៅ រៀនសូត្រ ចំនួន៦០អង្គ ស្រាប់តែមកដល់សប្តាហ៍ចុងខែនេះ បានព្រះសង្ឃចំនួន៣៣អង្គ កើតមានបញ្ហាសុខភាព អាពាធ «ឈឺ» អង្គខ្លះក្តៅខ្លួន អង្គខ្លះ ផ្តាសាយ អង្គខ្លះកើតអ៊ុតស្វាយ ហើយក៏បានកូននេនកើតកញ្ច្រិលដែរ ពោលអាពាធជាបន្តបន្ទាប់ សរុបចំនួន៣៣អង្គ ហើយមកដល់ល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ មាន២៥អង្គ កំពុងសម្រាក គង់ព្យាបាលនៅក្នុងវត្ត ក្រោមការគ្រប់គ្រងរបស់គណៈកម្មកាវត្ត ព្រះគ្រូចៅអធិការ ហៅពេទ្យទៅពិនិត្យព្យាបាល ចំណែកព្រះសង្ឃចំនួន៨អង្គទៀត ត្រូវបានញាតិញោមរបស់លោក នាំទៅព្យាបាលនៅផ្ទះ នៅមន្ទីរពេទ្យ ៕

អត្ថបទដែលជាប់ទាក់ទង