Banner Detail Top

អ្នកគាំទ្របានមកជួបជុំអបអរសាទរពេញដងផ្លូវនានា ក្នុងទីក្រុងហ្សាការតា អបអរការឈ្នះមេដាយមាស របស់កីឡាបាល់ទាត់បុរស ស៊ីហ្គេមជាលើកដំបូងក្នុងរយៈពេល ៣២ ឆ្នាំ

ឥណ្ឌូនេស៊ី ៖ ក្រុម U22ឥណ្ឌូណេស៊ីបានមកដល់ស្រុកវិញ ពីកម្ពុជា កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយមានអ្នកគាំទ្ររាប់ម៉ឺននាក់ ស្វាគមន៍ពួកគេនៅឯកាសយានដ្ឋាន Soekarno-Hatta ។
អ្នកគាំទ្របានជោរជន់ពេញដងផ្លូវនានាក្នុងទីក្រុងហ្សាការតាកាលពីថ្ងៃសុក្រ ដើម្បីអបអរការឈ្នះមេដាយមាសរបស់កីឡាបាល់ទាត់បុរសស៊ីហ្គេមជាលើកដំបូងក្នុងរយៈពេល ៣២ ឆ្នាំ។
អ្នកគាំទ្របានតម្រង់ជួរតាមដងផ្លូវពីអាកាសយានដ្ឋានរហូតដល់សណ្ឋាគាររបស់ក្រុម ដោយដុតភ្លើងផ្សែងនិងសម្ដែងតន្ត្រីដើម្បីអបអរជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ពួកគេ។


អ្នកគាំទ្របាល់ទាត់នៅប្រទេសឥណ្ឌូណេស៊ីបានរង់ចាំអស់រយៈពេល ៣២ ឆ្នាំដើម្បីឃើញក្រុមបាល់ទាត់បុរសរបស់ពួកគេឈ្នះការប្រកួតស៊ីហ្គេម។ លើកចុងក្រោយ ដែលឥណ្ឌូនេស៊ីឈ្នះមេដាយមាសកីឡាបាល់ទាត់បុរសស៊ីហ្គេមគឺក្នុងឆ្នាំ១៩៩១។ សមុទ្រមនុស្សបានគ្រវីទង់ជាតិរបស់ពួកគេនិងអបអរសាទរ ខណៈរថយន្តក្រុងពីរជាន់របស់ក្រុមឥណ្ឌូណេស៊ីដឹកពួកគេឆ្លងកាត់ភាពសប្បាយរីករាយកាលពីព្រឹកថ្ងៃសុក្រ។
ក្រុមជម្រើសជាតិបានចាកចេញពីកីឡដ្ឋាន Gelora Bung Karno Complex នៅម៉ោង ៨ ព្រឹក ហើយធ្វើដំណើរឆ្លងកាត់ទីក្រុងហ្សាការតាទៅកាន់រង្វង់មូល HI រួចត្រឡប់ទៅវិញ។
អ្នកគាំទ្ររាប់ម៉ឺននាក់បានតម្រង់ជួរតាមដងផ្លូវ ដោយដុតភ្លើងផ្សែងនិងគ្រវីទង់ជាតិនៅក្នុងពិធីជប់លៀងដ៏រីករាយដើម្បីគោរពដល់វីរបុរសជម្រើសជាតិនិងគ្រូបង្វឹកលោក អ៊ីនដ្រា សាចាហ្វ្រី (Indra Sjafri)។ រដ្ឋមន្ត្រីក្រសួងយុវជននិងកីឡាឥណ្ឌូនេស៊ី លោក ឌីតូ អារីោថេតចូ (Dito Ariotedjo) បាននិយាយថា ”ក្បួនដង្ហែនេះគឺផ្តល់កិត្តិយសដល់ស្មារតីប្រយុទ្ធរបស់កីឡាករក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។ ពួកគេបានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីនាំយកមេដាយមកជូនប្រទេស”៕

អត្ថបទដែលជាប់ទាក់ទង