Banner Detail Top

កីឡាការិនី កីឡាវ៉ូវីណាម ជម្រើសជាតិកម្ពុជា ប៉ាល់ ឆរស្ម៊ី បានជាប់ជាកីឡាការិនីឆ្នើម ដែលទទួលបានមេដាយច្រើនជាងគេ ពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នំា២០២៣នេះ កីឡាការិនី កីឡាវ៉ូវីណាម ជម្រើសជាតិកម្ពុជា ប៉ាល់ ឆរស្ម៊ី បានជាប់ជាកីឡាការិនីឆ្នើម ដែលទទួលបានមេដាយច្រើនជាងគេ ពីព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលទើបតែបានបិទបញ្ចប់ ។ ប៉ាល់ ឆរស្ម៊ី បានឈ្នះមេដាយមាស ចំនួន៤ មេដាយប្រាក់ ១ និងមេដាយសំរឹទ្ធចំនួន១។

កីឡាការិនី ប៉ាល់ ឆរស្ម៊ី បានឡើងទទួលពានរង្វាន់ ជាកីឡាការិនីឆ្នើម នៅក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលបានប្រារព្ធឡើង នាយប់ថ្ងៃទី១៧ ខែឧសភានេះ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។
ពានរង្វាន់ដល់កីឡាករឆ្នើម សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២នេះ ក៏បានទៅលើកីឡាការិនីហ្វីលីពីន Quah Ting Wen ផ្នែកកីឡាហែលទឹក ដែលដណ្តើមបានមេដាយមាស ៦ និងមេដាយប្រាក់ ២៕

អត្ថបទដែលជាប់ទាក់ទង