ឃា.ត់.ខ្លួ.ន.ជ.ន.ស.ង្ស័.យ.ម្នាក់ ក្រោយពី.ប្រើ.អំ.ពើ.ហិ.ង្សា.វា.យ.ឪពុករបស់ខ្លួន បា.ក់.ដៃម្ខាង និងប៉ោងឆ្អឹងជំនីរ
ខេត្តបាត់ដំបង ៖ នៅចំណុចភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ដោយសារខឹងឪពុកហាមមិនឱ្យផឹងស្រា ជក់ម៉ា ជាមួយមនុស្សដែលប្រវត្តិមិនល្អនៅក្នុងភូមិ កាលពីថ្ងៃទី១៩ ឧសភា ឆ្នំា២០២២នេះ ។
ជនដៃដល់ឈ្មោះ វ៉ាន់ សុភុំ អាយុ៣៧ឆ្នាំ រស់នៅចំណុចកើតហេតុ និងជាអតីតទណ្ឌិត ទើបចេញពីគុកបានប៉ុន្មានខែប៉ុណ្ណោះ ។ នៅក្នុងរបាយការណ៍បានបញ្ជាក់ថា លោក ខាត់ សុវ៉ាន់ ហៅ ផុន អាយុ៧១ឆ្នាំ បានប្ដឹងឲ្យកម្លាំងអធិការក្រុងបាត់ដំបង ជួយអន្តរាគមន៍ចាប់ខ្លួនកូនរបស់គាត់ម្នាក់នេះភ្លាមៗ ក្រោយពីលោកចង្រៃរូបនេះ ទាញដែកជ្រុងវាយគាត់បាក់ដៃម្ខាង និង វាយប៉ោងឆ្អឹងជំនីរយ៉ាងធ្ងន់ធ្ងរថែមទៀត ។
ក្រោយចេញពីគុកបានប៉ុន្មានខែកន្លងទៅនេះ កូនប្រុសម្នាក់នេះ តែងបង្កបញ្ហានៅក្នុងផ្ទះ ដើរផឹកស៊ី និងសេពគ្រឿងញៀន ជាមួយមនុស្សមួយចំនួនដែលមានប្រវត្តិមិនល្អនៅក្នុងភូមិ។ គាត់បានព្យាយាមហាមឃាត់ច្រើនលើកច្រើនសារ មិនឲ្យសេពគប់ជាមួយមនុស្សទាំងនោះ ព្រោះជា
មុខសញ្ញាមិនល្អ តែហាមមិនស្ដាប់ទេ។ គាត់បានហាមឃាត់កូនម្ដងទៀត ស្រាប់តែលោកកូនខឹងច្រឡោតស្ទុះទៅទាញដែកជ្រុង វាយដំពងគាត់រហូតបាក់ដៃឆ្វេងម្ខាង និង ឆ្អឹងជំនីរខាងឆ្វេងក៏ប៉ោងរបួសធ្ងន់ដែរ ក្រោមស្នាដៃកូនប្រុសតិរច្ឆាន។ គេនៅចាំបានថា ជនដៃដល់ឈ្មោះ វ៉ាន់ សុភុំ ដែលប្រើដែកជ្រុងវាយសំពងឪពុករបស់ខ្លួនខាងលើនេះ ធ្លាប់ត្រូវសមត្ថកិច្ចចាប់ខ្លួនជាមួយបងប្រុសម្នាក់ទៀតពីបទ«មនុស្សឃាត» កាលពីជិត១០ឆ្នាំមុន ៕