សោកសៅបំផុត! យុវជនម្នាក់ បាត់បង់ជីវិតយ៉ាងសង្វេគ ក្រោយដួលម៉ូតូធ្លាក់ប្រឡាយដោយខ្លួនឯង

ពិតជាគួរឲ្យអាណិតណាស់! នៅ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ យុវជន ឃូច សុវណ្ណរាជ អាយុ ១៩ឆ្នាំ បានបាត់បង់ជីវិតភ្លាមៗ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ លោកបានបើកម៉ូតូ ១គ្រឿង ក្នុងល្បឿនលឿន ហើយរ៉េចង្កូតធ្លាក់ចូលប្រឡាយទឹកដោយខ្លួនឯង បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
សមត្ថកិច្ចបានសន្និដ្ឋានថា គ្រោះថ្នាក់នេះបង្កឡើងដោយការបើកបរខ្វះការប្រុងប្រយ័ត្នរបស់ជនរងគ្រោះ។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង