មនុស្ស៣នាក់ ជាជនជាតិចិនបានរងរបួសស្រាលធ្ង..ន់ ករណីឧបទ្ទវហេតុក្រឡាប់រថយន្ត
ខេត្តកំពង់ស្ពឺ ៖ យ៉ាងហោចណាស់ក៏មានមនុស្សបីនាក់ជាជនជាតិចិនបានរងរបួសស្រាលធ្ងន់ក្នុងករណីឧបទ្ទវហេតុក្រឡាប់រថយន្ត។
ហេតុការណ៍នេះបានកើតឡើង កាលពី យប់ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ ត្រង់ចំណុចK66+900 ក្នុងទិសដៅទៅភ្នំពេញ ស្ថិតនៅភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរថយន្ត០១គ្រឿង ម៉ាក TOYOTA LANDCRUISER ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BG-7755 អ្នកបើកបរឈ្មោះ XU PINGJIAN ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខ ED2608494 ស្នាក់នៅខេត្តព្រះសីហនុ រួមដំណើរដោយជនជាតិចិន ប្រុស ស្រី ចំនួន០២នាក់ ៖
១-ឈ្មោះ NIU AIQING ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខ ED7552024 ស្នាក់នៅខេត្តព្រះសីហនុ
២-ឈ្មោះ XIANG CHUN ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខ EF6165005 ស្នាក់នៅខេត្តព្រះសីហនុ ។
រថយន្តបើកបរពីទិសខាងលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចខាងលើបានជួបឧប្បត្តិហេតុបែកកង់ខាងក្រោយផ្នែកខាងស្ដាំ រថយន្តរេចង្កូត អ្នកបេីកបរបាត់ម្ចាស់ការទៅបុករនាំងការពារផ្លូវរួចក្រឡាប់ធ្លាក់ទៅចិញ្ចើមផ្លូវដោយខ្លួនឯង ។
តាមការបញ្ជាក់ពី លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើ បណ្ដាលឲ្យគ្រោះថ្នាក់រងរបួសមនុស្ស និងខូចខាតសម្ភារៈ
– របួសធ្ងន់ ០១នាក់ ប្រុស (XU PINGJIAN)
– របួសស្រាល ០២នាក់ ស្រី០១នាក់ (ឈ្មោះ NIU AIQING និង XIANG CHUN) ។
សមត្ថកិច្ចនគរបាលបានធ្វេីការអន្ដរាគមន៍សង្រ្គោះជនរងគ្រោះ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងសម្របសម្រួលនីតិវិធីដោយបានស្ទួចយករថយន្ដមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដេីម្បីចំណាត់ការនីតិវិធី៕