គ្រឿង..ញៀនជាង ៣គីឡូក្រាម កម្លាំងអាវុធហត្ថខេត្តព្រៃវែង បង្ក្រាប
ព្រៃវែង៖ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថខេត្តព្រៃវែង បាន លោកឧត្តមសេនីយីត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពី ឯកឧត្តម គុជ គីមឡុង ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង ។
កាលពីវេលាម៉ោង ១៦ និង៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានចុះបង្រ្កាបបទល្មើសគ្រឿងញៀន ចំណុចមុខសាលាឃុំអ្នកលឿង ស្ថិតនៅភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ឈ្មោះ ឃុន សីហា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិសន្លូង ឃុំសន្លូង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងឈ្មោះ ឌុច ចន្តា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងបានចាប់យកវត្ថុតាងរួមមាន៖
-ម្សៅក្រាមពណ៌សចំនួន ០២កញ្ចប់
-កែវសេពថ្នាំងញៀន០១
-ទូរស័ព្ទ០៣គ្រឿង
-ម៉ូតូ០១គ្រឿង ។
តាមចម្លើយសារភាពរបស់ ឈ្មោះ ឧុច ចន្តា ចំពោះថ្នាំញៀននេះគឺរូបគេបានទិញពីឈ្មោះយួន រស់នៅស្រុកលើកដែក ខេត្តកណ្តាល បន្ទាប់មកដោយមានការសម្របសម្រួលនិតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង និងឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង បានសុំពន្លាតដែនសមត្ថកិច្ចសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកលើកដែក ខេត្តកណ្តាល ឃាត់ខ្លួនបានជនសង្ស័យចំនួន០១នាក់ទៀត ឈ្មោះង្វៀង យុំាងឌឹក ហៅយួន ភេទប្រុសអាយុ២១ឆ្នាំ ជនជាតិវៀតណាមរស់នៅភួមិកំពង់ចំលង ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្តាល វត្ថុតាងចាប់យកមាន ៖
-ម្សៅក្រាមពណ៌សចំនួន ២៧កញ្ចប់ ទម្ងន់ ៣,៦៩៨.២ក្រាម ទាំងសំបកថង់
-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១
-ទូរស័ព្ទដៃ០២គ្រឿង
-ម៉ូតូ០១គ្រឿង
-ឧបករណ៍សេពថ្នាំញៀន០១សម្រាប់
-ដែកកេះ០៥
ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រៃវែងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ៕