តារាចម្រៀងប្រុស ហ្សូណូ ចូលវ័យ ៤៣ សម្រស់នៅតែក្មេង មុខមាត់សង្ហាមិនចាញ់កំលោះៗ

តារាចម្រៀងប្រុសលោក ហ្សូណូ មហាជនអ្នកគាំទ្រវិស័យចម្រៀងបានជ្រាបហើយថាលោកជាតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូបប្រចាំផលិតកម្មរស្មីហង្សមាសជាច្រើនឆ្នាំកន្លងមក ដោយមានស្នាដៃចម្រៀងល្បីៗជាច្រើនផងដែរ។
យ៉ាងណាមិញ ក្រៅពីបានសាងស្នាដៃចម្រៀងជាច្រើនបម្រើអារម្មណ៍អ្នកគាំទ្រ តារាចម្រៀងប្រុស ហ្សូណូ អាចចាត់ទុកជាតារាចម្រៀងប្រុសមានសមត្ថភាពខ្ពស់ក្នុងវិស័យចម្រៀងនេះ អាចក្ដោបបានឱកាសធ្វើជាគណៈកម្មការក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោករបស់ស្ថានីយទូរទស្សន៍រស្មីហង្សមាសទៀតផង។
បច្ចុប្បន្ននេះ ដ្បិតតែតារាចម្រៀងប្រុសល្បីឈ្មោះ ហ្សូណូ មិនសូវបង្ហាញស្នាដៃចម្រៀងថ្មីៗច្រើនដូចមុនក្នុងផលិតកម្ម ប៉ុន្តែគេសង្កេតឃើញថាមួយរយៈថ្មីនេះ លោកក៏កំពុងក្ដោបបានទីផ្សារខ្លាំងតាមរយៈការអញ្ជើញច្រៀងក្នុងកម្មវិធីតូចធំ និងតាមបណ្ដា Club, Pub ផ្សេងៗ។
ក្រៅពីចាប់អារម្មណ៍លើភាពជោគជ័យ និង សមត្ថភាពផ្សេងៗលើសិល្បៈ កន្លងមកតារាចម្រៀងប្រុស ហ្សូណូ ក៏ត្រូវបានមហាជនសរសើរពីរូបសម្បត្តិរបស់លោក ទាំងមុខមាត់ រូបរាងស្រស់សង្ហាមានមុនស្នេហ៍ ដែលមានវ័យកាន់ជ្រេសម្រស់របស់តារាប្រុសរូបនេះ ក៏នៅតែក្មេងសង្ហាដដែល។
ជាក់ស្ដែង ថ្មីៗនេះ ខណៈ តារាចម្រៀងប្រុស ហ្សូណូ បង្ហាញពីអាយុពិតក្នុងថ្ងៃកំណើតដែលចូលវ័យ ៤៣ ឆ្នាំហើយនោះ កំពុងត្រូវបានមហាជនអ្នកគាំទ្រជាច្រើនបង្ហាញការអបអរជូនពរ និង សរសើរពីរូបសម្រស់របស់លោកមិនប្រែប្រួល ដែលរូបរាង មុខមាត់នៅតែសង្ហា ជាពិសេសពេលបង្ហាញវត្តមានលើឆាកតន្រ្តីម្ដងៗលេងស្ទីលបែបយុវវ័យជះរាងក្មេងសង្ហាមិនចាញ់កំលោះៗឡើយ៕

អត្ថបទដែលជាប់ទាក់ទង