បុរសម្នាក់ ប្រទះឃើញអណ្ដែតទឹកខាងត្បូងស្ពានខ្សែកាបឫស្សីកែវ

ភ្នំពេញ៖ ប្រទះឃើញសពបុរសម្នាក់អណ្ដែតទឹកទន្លេសាបនៅខាងត្បូងស្ពានខ្សែកាបឬស្សីកែវ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋរាយការណ៍ទៅសមត្ថកិច្ចអូសយកមកត្រួតពិនិត្យនៅក្រោមស្ពានជ្រោយចង្វា។
ហេតុការណ៍នេះកើតឡើងកាលពី ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចក្បែរផ្នែកខាងកើត ក្បែរមជ្ឈមណ្ឌលសន្និបាតក្រុមហ៊ុនOCIC ក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សពមិនទាន់ស្គាល់អត្តសញ្ញាណមានអាយុប្រមាណ៣០ឆ្នាំ ភិនភាគ អត់ពាក់អាវ ស្លៀកខោជើងវែង មានលក្ខណៈហើមស្អុយរលួយ ។
មុនពេលកើតហេតុ មានបុគ្គលិកផ្នែកកាមេរ៉ាសុវត្ថិភាពមជ្ឈមណ្ឌលសន្និបាតក្រុមហ៊ុនOCIC ប្រទះឃើញសាកសពបុរសរូបនោះអណ្ដែតទឹកក្បែរស្ពានខ្សែកាបឫស្សីកែវរួចប្រាប់សន្តិសុខរាយការណ៍បន្តទៅសមត្ថកិច្ចមូលដ្ឋានដើម្បីទាក់ទងទៅនគរបាលជំនាញចុះមកត្រួតពិនិត្យផងដែរ ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចមូលដ្ឋានក៏បានទាក់ទងទៅជនជាតិអ៊ីស្លាមមកដល់ទីតាំងកន្លែងកើតហេតុរួចក៏អូសសពយកទៅក្រោមស្ពានជ្រោយចង្វាដើម្បីអោយសមត្ថកិច្ចជំនាញត្រួតពិនិត្យ។
បន្ទាប់មកសមត្ថកិច្ចជំនាញចុះដល់កន្លែងកើតហេតុ បានធ្វើការត្រួតពិនិត្យរួចហើយគ្រូពេទ្យបានសន្និដ្ឋានថាសពបុរសរូបនោះស្លាប់ដោយលង់ទឹក។ ចំណែកសពគេពុំដឹងថាបុរសរូបនោះស្លាប់ដោយសារចុះមុជទឹកលង់ឬក៏លោតទឹកសម្លាប់ខ្លួនឡើយ ៕

អត្ថបទដែលជាប់ទាក់ទង