កម្លាំងនគរបាលខណ្ឌសែនសុខ បង្ក្រាបក្រុមចោរគាស់ផ្ទះសកម្ម ចំនួន២នាក់ នៅផ្លូវ២២០ ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ
(ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបង្ក្រាបមុខសញ្ញាគាស់ផ្ទះសកម្ម ចំនួន២នាក់ បន្ទាប់ពីពួកគេធ្វើសកម្មភាពនៅផ្លូវ២២០ ភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯក ហួ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានអះអាងថា ជនសង្ស័យដែលបង្ក្រាបបានឈ្មោះ គ្រឿន ចាន់វៃ អាយុ១៧ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន), ឈ្មោះ ហ៊ឹម ដាវុធ អាយុ២៤ឆ្នាំ ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មភាពលួចគាស់ផ្ទះលួចទ្រព្យសម្បត្តិពលរដ្ឋ។
ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕