កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ៖ ជាមិត្ត ជាបងប្អូនមានក្តីស្រឡាញ់ ទោះរវល់រៀងខ្លួននៅតែនឹករឭកដល់គ្នា សូមឱ្យមិត្តល្អជួបតែរឿងល្អៗ បន្តទៅមុខដោយភាពរឹងមាំស្រស់ថ្លា
កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ៖ ជាមិត្ត ជាបងប្អូនមានក្តីស្រឡាញ់ ទោះរវល់រៀងខ្លួននៅតែនឹករឭកដល់គ្នា សូមឱ្យមិត្តល្អជួបតែរឿងល្អៗ បន្តទៅមុខដោយភាពរឹងមាំស្រស់ថ្លា we’re here we love you Meas Soksophea ។
ពិតណាស់ ស្របពេលផ្ទុះវែកញែកជុំវិញរឿងរ៉ាវពាក់ព័ន្ធជំនឿ និង ភាពរកាំរកូសរវាងប្ដីប្រពន្ធរបស់កំពូលតារាចម្រៀងស្រី មាស សុខសោភា ប៉ុន្មានថ្ងៃនេះ ឃើញថាមហាជនអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើនបានបន្តការចែករំលែក និង បញ្ចេញមតិយោបល់លើកឡើងរៀងៗខ្លួន។
ក្នុងនោះ គេឃើញមិត្តអ្នកសិល្បៈជាច្រើនរូប ដែលសុទ្ធសឹងតែជាមិត្តសម្លាញ់ ក៏ដូចជាអ្នកគោរពស្រឡាញ់កំពូលតារាចម្រៀងស្រី មាស សុខសោភា បានធ្វើការបង្ហោះសារលើហ្វេសប៊ុករៀងៗខ្លួន ដោយបង្ហាញការលើកទឹកចិត្ត និង ជូនពរយ៉ាងមានន័យចំពោះអ្នកនាង ព្រមទាំងបង្ហាញក្ដីស្រឡាញ់ដ៏ធំធេងក្នុងនាមជាមិត្តនៅជួយផ្ដល់កម្លាំងចិត្ត និង ជម្នះរឿងរ៉ាវអាក្រក់ៗផងដែរ។
ងាកទៅកាន់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា វិញនោះ ក៏ដូចគ្នាដែរ អ្នកនាងបានចេញមកចែករំលែករូបភាពចាស់ៗជាមួយនឹង មាស សុខសោភា ព្រមទាំងបង្ហោះសារបង្ហាញក្តីនឹករឭក និង ក្តីស្រឡាញ់ថា៖ «ជាមិត្ត ជាបងប្អូនមានក្តីស្រឡាញ់ ទោះរវល់រៀងខ្លួននៅតែនឹករឭកដល់គ្នា សូមឱ្យមិត្តល្អជួបតែរឿងល្អៗ បន្តទៅមុខដោយភាពរឹងមាំស្រស់ថ្លា we’re here we love you Meas Soksophea»៕