ឯកឧត្តម ម៉ាង ស៊ីណេត នាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារស្ត្រីទើបសម្រាលកូន និងកំពុងរងចាំសម្រាលមានជីវភាពខ្វះខាត ចំនួន ២៥គ្រួសារនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ភ្នំពេញ៖ ដើម្បីចូលរួមគាំទ្រសកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលមានសម្តេចកិតិ្តព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក្រុមការងារឥស្សរៈជនឆ្នើមថ្នាក់ខេត្តព្រះសីហនុ ដែលមាន ឯកឧត្តម ម៉ាង ស៊ីណេត ជាប្រធាន បានដឹកនាំសមាជិក សមាជិការ គណៈកម្មាធិការសាខាខេត្តព្រះសីហនុ នៅថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ ២០២៥ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់គ្រួសារស្ត្រីទើបសម្រាលកូន និងកំពុងរងចាំសម្រាលដែលមានជីវភាពខ្វះខាត ចំនួន ២៥គ្រួសារនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ។
ជាមួយគ្នានេះ ឯកឧត្តម ម៉ាង ស៊ីណេត បានពាំនាំប្រសាសន៍
ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសូមស្ត្រីមានផ្ទៃពោះទាំងអស់ទៅពិនិត្យសុខភាពអោយបានទៀងទាត់តាមការណត្តិរបស់គ្រូពេទ្យ ឬយ៉ាងតិចឪ្យបាន៤ដង តាមពេលវេលាកំណត់ដើម្បីទទួលបានការពិនិត្យថែទាំសុខភាពល្អ និងទទួលបានវ៉ាក់សាំងបង្ការជំងឺ ធ្វើតេស្តដោយស្ម័គ្រចិត្តរកមេរោគដើម្បីលុបបំបាត់ ការចម្លងមេរោគអេដស៍/ស្វាយពីម្តាយទៅកូន និងត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យទទួលបានការបណ្តុះបណ្តាលមានជំនាញត្រឹមត្រូវ ចំណែកស្ត្រីមានកូនតូចគួរបំបៅកូនដោយទឹកដោះម្តាយ ដើម្បីឱ្យកូនមានសុខភាពល្អ មិនងាយឈឺនិងទទួលបានភាពកក់ក្តៅពីម្តាយ និងទារកមានអាយុ៦ខែឡើងត្រូវធ្វើបបរគ្រប់គ្រឿងដើម្បីឱ្យទារកមានសុខភាពល្អ និងសូមទៅទទួលវ៉ាក់សាំងបង្ការជំងឺទាំង១១មុខ តាមការណែនាំរបស់លោកគ្រូពេទ្យ។
អំណោយផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករមួយបាវ ស្មើនឹង ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ កន្ទេល១ ឃីតទារក១ ឃីតមនុស្សចាស់១ (មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង