ជនជាតិថៃ បានសម្រុកចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតកើនឡើងរាល់ថ្ងៃ ខណៈពលរដ្ឋខ្មែរចូលលក់ដូរក្នុងផ្សាររ៉ុងក្លឿ ប្រទេសថៃ ជាធម្មតា ក្រោយបើកច្រកទ្វារព្រំដែននៅថ្ងៃទី១៦ ខែមិថុនា

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិថៃបានសម្រុកចេញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតកើនឡើងរាល់ថ្ងៃ ខណៈពលរដ្ឋខ្មែរចូលលក់ដូរក្នុងផ្សាររ៉ុងក្លឿ ប្រទេសថៃ ជាធម្មតា ក្រោយបើកច្រកទ្វារព្រំដែននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅក្រុងប៉ោយប៉ែត។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា រយៈពេលប៉ុន្មានថ្ងៃនេះឃើញពលរដ្ឋថៃដែលមកការធ្វើការរកស៊ីនៅក្រុងប៉ោយប៉ែតត្រូវបានសម្រុកចេញទៅប្រទេសថៃវិញច្រើនខុសធម្មតាដែលមានអូសវ៉ាលីនិងសម្ភារៈមួយចំនួនជាប់និងពលរដ្ឋខ្មែរជាអាជីវករនិងកម្មករដែលទៅលក់ដូរផ្សាររ៉ូងក្លឿប្រទេសថៃចេញ.ចូលទៅធម្មតាដូចជាគ្មានអ្វីប្រែប្រួល ប៉ុន្តែសិស្សដែលជាប់ឪពុកម្តាយលក់ដូរនៅទឹកដីថៃចូលមកសិក្សាក្រុងប៉ោយប៉ែតមានការថយចុះនិងពលករខ្មែរដែលធ្វើការនៅប្រទេសថៃចូលមកកម្ពុជា១ថ្ងៃប្រមាណជិត២០០នាក់។
ក្រោយភាគីថៃបិតច្រកព្រំដែនកម្ពុជាថៃហើយសម្រួលពេលវេលាចេញ.ចូលដោយកម្ពុជាបើកចេញ.ចូលរយៈពេល១ថ្ងៃ៧ម៉ោងបើកច្រកទ្វារនៅម៉ោង៩ព្រឹកនិងបិតទ្វារព្រំដែនម៉ោង៤ល្ងាច ដោយឡែកភាគីបើកទ្វារព្រំដែនម៉ោង៨ព្រឹកនិងបិតទ្វារព្រំដែនម៉ោង៤ល្ងាចដោយមើលឃើញផលលំបាកដល់សិស្សតាមឪពុកម្តាយទៅលក់ដូរផ្សាររ៉ូក្លឿប្រទេសថៃអាជ្ញាធរកម្ពុជា.ថៃខេត្តជាប់ជាយដែនបានសម្រួលបន្ថែមដោយបើកអោយសិស្សចូលព្រឹកម៉ោង៦ដល់ម៉ោង៨ និងល្ងាចចាប់ម៉ោង៥ដល់ម៉ោង៦ល្ងាច។
លោក វ៉ាន់ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ អ្នកដំណើរចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត១ថ្ងៃមានចំនួន៩.៥៣២នាក់ ក្នុងនោះមានជនបរទេសចំនួន៤.៤៧៦នាក់ មានការថយចុះជាងមុនចំនួន១.០៣៩នាក់ និងមានពលករខ្មែរធ្វើការនៅប្រទេសថៃចូលមានចំនួន១៥៦នាក់ ដោយឡែកអ្នកដំណើរដែលចេញពីកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត១ថ្ងៃមានចំនួន១២.៨០៥នាក់ ជនបរទេសចំនួន៦.២៤៥នាក់ មានការកើនឡើង២.០៨៣នាក់ ៕

អត្ថបទដែលជាប់ទាក់ទង