អ្នកនាំពាក្យសម្តេចតេជោ ចំអកទៅអ្នកនាំពាក្យក្រសួងការបទេសថៃថា ពិតជាមិនចេះខ្មាស់មែន!

ភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ នៅយប់ថ្ងៃទី១៦ មិថុនានេះចំអកទៅអ្នកនាំពាក្យក្រសួងការបទេសថៃថា ពិតជាមិនចេះខ្មាស់មែន។
លោកបានលើកឡើងថា ពិតជាមិនចេះខ្មាស់មែន! នៅពេលសម្តេចតេជោ ព្រមានបិទការនាំចូលបន្លែ ផ្លែឈេី លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការបទេសថៃ ចេះនិយាយថា អ្នកជិតខាងល្អ មិនគួរធ្វេីអុីចឹង ចុះត្រង់ប្រទេសលោកឯងបិទព្រំដែនដោយឯកតោភាគី តេីនេះជាចរិតអ្នកជិតខាងល្អមែនទេ? ចេះបេីកមាត់ទៅរួច? បិទព្រំដែនខ្លួនឯង ហេីយចង់ឲ្យគេចរចា ខ្លាចអន់ ហេីយចង់លេងការទូតខ្សែលេីគេទៀត។
លោកបានថ្លែងថា «ខ្ញុំសូមបញ្ជាក់ជំហររបស់សម្តេចតេជោ ប្រធានបក្សកាន់អំណាច ជាថ្មីថា បិទខ្លួនឯង ត្រូវបេីកខ្លួនឯង។ ថ្ងៃមុនព្រមានផ្តាច់ភ្លេីង លេីសម្តងហេីយ នៅមិនចេះប្រយ័ត្នសម្តី»៕

អត្ថបទដែលជាប់ទាក់ទង