ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ បំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នង
ខេត្តបាត់ដំបង៖ ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់បានបក់បោកបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នងនៅឃុំពីរផ្សេងគ្នាក្នុងស្រុកមោងឬស្សី។
ករណីគ្រោះធម្មជាតិនេះ បានកើតឡើងនៅ ថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០២៥ នៅចំណុចភូមិអូរគ្រៀត ឃុំគារ និងភូមិកូនក្អែក១ ភូមិព្រៃព្រំ១ ឃុំរបស់មង្គល ស្រុកមោងឬស្សី ដោយបានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នង។
ករណីភ្លៀងលាយឡំជាមួយខ្យល់កន្រ្តាក់នេះដែរបណ្ដាលអោយប៉ះពាល់ខូចខាតប៉ើងដំបូលស័ង្កសីនិងក្បឿងផ្ទះប្រជាពលរដ្ឋសរុបចំនួន០៥ខ្នង តែមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សឬសត្វឡើយ៕