ក្រសួងទេសចរណ៍ ចាប់ផ្តើមបើកគេហទំព័រថ្មីជាមួយពិធីករ ពិធីការិនីល្បីៗប្រចាំកម្ពុជា ដើម្បីលើកកម្ពស់កិច្ចសហការលើវិស័យទេសចរណ៍ និងជំរុញយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពីការជំរុញយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតងជាមួយពិធីករ ពិធីការិនី ក្នុងគោលបំណងជំរុញកិច្ចសហការលើវិស័យទេសចរណ៍រវាងក្រសួងទេសចរណ៍ និងពិធីករ ពិធីការិនីទូរទស្សន៍ វិទ្យុ ចំនួន ១២៣នាក់ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ជុំ កុសល់ រដ្ឋលេខាធិការក្រសួងព័ត៌មាន ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ជាច្រើននាក់ផងដែរ។

ក្នុងពិធីដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានសំណេះសំណាលជាមួយពិធីករ ពិធីការិនី ដោយបានស្តាប់ពីគំនិតថ្មីៗ, បញ្ហាប្រឈម និងសំណូមពរ ព្រមទាំងផ្តល់កិច្ចសហការក្នុងការចូលរួមយុទ្ធនាការទស្សនាកម្ពុជានារដូវកាលបៃតង ស្របតាមទិសស្លោក “ទាំងអស់គ្នា ដើម្បីទេសចរណ៍, ទេសចរណ៍ ដើម្បីទាំងអស់គ្នា”, “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” និង “បុគ្គលម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់”៕          

អត្ថបទដែលជាប់ទាក់ទង