អគ្គិភ័យឆេះផ្ទះលក់គ្រឿងអេឡិចត្រូនិច មនុស្សនៅក្នុងផ្ទះចំនួន៤នាក់មួយគ្រួសារ ឪពុកម្ដាយនិងកូន ត្រូវបានស្លាប់
ភ្នំពេញ ៖ អគ្គិភ័យឆេះផ្ទះលក់គ្រឿងអេឡិចត្រូនិច មនុស្សនៅក្នុងផ្ទះចំនួន៤នាក់មួយគ្រួសារ ឪពុកម្ដាយនិងកូន ត្រូវបានស្លាប់ ។
ករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះ មួយកន្លែង ដែលស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ម៉ោង៥ព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ នេះ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា អគ្គិភ័យឆេះផ្ទះលក់គ្រឿងអេឡិចត្រូនិចទាំងព្រឹកព្រលឹម នៅផ្លូវបេតុងថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នេះដំណឹងបឋម មនុស្សនៅក្នុងផ្ទះចំនួន៤នាក់ មួយគ្រួសារឪពុកម្ដាយនិងកូន ៕