ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញអុជធូបបួងសួងបារមីថែរក្សាប្រាសាទព្រះវិហារ ជួយបីបាច់ប្រជាពលរដ្ឋខ្មែរ និងកងកម្លាំងជួរមុខ កំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីកម្ពុជា

(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អញ្ជើញអុជធូបបួងសុំសេចក្តីសុខសេចក្តីចម្រើន ពីបារមីថែរក្សាប្រាសាទព្រះវិហារ ឲ្យជួយថែរក្សាបីបាច់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាកងកម្លាំងជួរមុខទាំងអស់ដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីកម្ពុជាឲ្យឈ្នះគ្រប់មារសត្រូវ ដែលមានគំនិតចង់ឈ្លានពានទឹកដីកម្ពុជា។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអញ្ជើញអុជធូបបួងដូចនេះខណៈដែលលោកអញ្ជើញដឹកនាំប្រតិភូស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សាកសួរសុខទុក្ខ និងលើកទឹកចិត្តដល់កងកម្លាំងជួរមុខឈរជើងនៅលើភ្នំប្រាសាទព្រះវិហារ ខេត្តព្រះវិហារ ដែលកំពុងត្រៀមអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារទប់ស្កាត់រាល់ការប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជាដោយខុសច្បាប់៕

អត្ថបទដែលជាប់ទាក់ទង