រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ទទួលជួបសម្ដែងគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន Buddy Cash Global

(សាធារណរដ្ឋកូរ៉េ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អនុញ្ញាតជូនលោក Kim Gi Soo ប្រធានក្រុមហ៊ុន Buddy Cash Global Co., Ltd. និងសហការី ចូលជួបសម្តែងការគួរសម និងស្នើសុំកិច្ចគាំទ្រព្រមទាំងអនុសាសន៍របស់រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥។
ជំនួបពិភាក្សានេះ គឺផ្ដោតលើគម្រោងសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍លើវិស័យទេសចរណ៍ និងការវិនិយោគដ៏ធំរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា ដោយនាំមកនូវម៉ាស៊ីន Buddy Cash (Money Exchange) ដ៏ទំនើប និងលើកដំបូងបង្អស់នៅអាស៊ាននេះ ដែលជាសេវាកម្មទេសចរណ៍ប្រកបដោយនវានុវត្ត និងជាតម្លៃបន្ថែម ជួយសម្រួលដល់ការទូទាត់ និងប្រើប្រាស់សាច់ប្រាក់របស់អ្នកទេសចរអន្តរជាតិពីគ្រប់ប្រទេសលើពិភពលោក ដែលអញ្ជើញមកទស្សនាកម្ពុជា ដើម្បីទាក់ទាញទេសចរកូរ៉េ និងអន្តរជាតិមកទស្សនាកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង