ផ្លូវថ្មើរជើង (Walking Street) យុទ្ធនាការ១ម៉ឺនរៀល ១ម៉ឺននាក់ គំនិតផ្ដួចផ្ដើម ដោយលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត
ភ្នំពេញ៖ យប់ថ្ងៃសៅរ៏ទី៧មិថុនា នៅលើផ្លូវថ្មើរជើង (Walking Street បានបើកយុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់ ជាគំនិតផ្ដួចផ្ដើមដោយលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានទីតាំងរូបសំណាក់តេជោមាសតេជោយ៉តមុខវត្តឧណ្ណាលោម ក្នុងឱកាសនោះក៏មានការថតរូបបានភ្លាមដោយសេរីផងដែរ.នៅយប់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងមន្ត្រីអមដំណើរជាច្រើននាក់ក៏មានវត្តមានក្នុងពិធីបើកយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”នាផ្លូវថ្មើរជើងចតុមុខ (Walking Street)នារាត្រីនោះដែរ ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យទី១ ខែមិថុនា ឆ្នាំ២០២៥នេះ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រព្រឹត្តទៅរមណីយដ្ឋានវត្តភ្នំ ផ្លូវថ្មើរជើងមួយនេះកំពុងតែមានភាពពេញនិយមរហូតទទួលបានការគាំទ្រប្រជាជនខ្មែរ រួមទាំងជនជាតិបរទេសបានមកទស្សនានិងដើរលេងកំសាន្តយ៉ាងច្រើនកុះករ ពី១សប្តាហ៍ទៅមួយសប្តាហ៍។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានាពេលកន្លងមកនេះ សម្ដេចធ្លាប់បានមានប្រសាសន៍ហើយថា សម្តេចនឹងមានវត្តមានដ៏ខ្ពង់ខ្ពស់ទៅពិនិត្យនិងដើរលេងកំសាន្តនៅផ្លូវថ្មើរជើងចតុមុខ (Walk Street) ផងដែរ តែសម្តេចបវរធិបតី មិនបានបញ្ជាក់ថានឹងអញ្ជើញទៅពេលនានោះទេ។
បើតាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ បានឱ្យដឹងថា នៅសប្តាហ៍នេះ ពោលគឺនៅល្ងាចថ្ងៃទី៧ និងទី៨ ខែមិថុនា ទស្សនីភាពសិល្បៈខ្មែរចំនួន២ នឹងយកទៅសម្តែងលើផ្លូវថ្មើរជើងចតុមុខ (Walk Street) ដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទស្សនា នោះគឺ របាំប្រពៃណី គោះអង្រែ និងរបាំក្បាច់បុរាណ ក្បាច់បាតយក្ស។ជាមួយគ្នានេះដែរ មន្ទីរនូវបានសំណូមពរដល់ពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាឱ្យបានច្រើនកុះករផងដែរ។
តាមរយៈភាពជោគជ័យមួយនេះផ្លូវថ្មើរជើងចតុមុខ (Walk Street) គ្រោងនឹងបើកសម្ពោធជាផ្លូវការ ថ្ងៃទី២១ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្រោយពីផ្លូវថ្មើរជើងនេះបានបើកឱ្យដំណើរការជាបណ្តោះអាសន្នអស់ជាង៤ខែ។ ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដាក់ដំណើរការសាកល្បងកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕