ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ យ៉ែម នៅ ស្នងការរង ទទួលផែនការងារធនធានមនុស្ស…
ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ យ៉ែម នៅ ស្នងការរង ទទួលផែនការងារធនធានមនុស្ស នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក សំ វិច្ឆិកា នាយការិយាល័យផ្សព្វផ្សាយអប់រំ បានចាត់លោកស្រីវរសេនីយ៍ទោ ខុន សម្បត្តិ ដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងបាននាំយកនូវថវិកា ចំនួន៨៧ម៉ឺនរៀល ប្រគល់ជូនលោក ទិត្យ គឹមលី មន្ត្រីចូលនិវត្តន៍ការិយាល័យផ្សព្វផ្សាយអប់រំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ។ ជាមួយគ្នាដែរ លោក ទិត្យ គឹមលី សូមថ្លែងអំណរគុណដល់ឯកឧត្តមស្នងការ លោកស្នងការរង លោកនាយការិយាល័យ ក្រុមការងារ ដែលតែងតែយកចិត្តទុកដាក់ចំពោះមន្ត្រី ដែលជួបទុក្ខលំបាក និងមានជម្ងឺផ្សេងៗ៕





+2
All reactions:
36