ឯកឧត្ដម នេត្រ ភក្ត្រា និងលោកជំទាវ អញ្ជើញចែកកាបូប សម្ភារសិក្សា ដល់សិស្សានុសិស្សសាលាបឋមសិក្សាព្រះគ្រូគឹមឯម នៅខេត្តក្រចេះ
ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន អញ្ជើញចែកកាបូប សម្ភារសិក្សា នំ បាល់ទាត់ និងអាវកីឡា ៣០០កំប្លេរ ដល់សិស្សានុសិស្សប្រមាណ ៥០០នាក់ នៅសាលាបឋមសិក្សាព្រះគ្រូគឹមឯម ស្ថិតនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ក្នុងឱកាសអបអរសាទខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៥។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងលោក ខេវីន ប្រធានមូលនិធិសប្បុរសធម៌ វ័នរ៉ូដ ព្រមទាំងអាជ្ញាធរស្រុក លោកគ្រូ អ្នកគ្រូ អាណាព្យាបាលជាច្រើនរូបទៀត ៕