ឃាត់បានម៉ូតូ ចំនួន០៦គ្រឿង ដោយប្រើប្រាស់បំពង់ស៊ីម៉ាំងបំពងសំឡេងកែរច្នៃខុសលក្ខណៈបច្ចេកទេស នៅចំណុចលើផ្លូវ១៥១ ភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ
អនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ឃាត់បានម៉ូតូ ចំនួន០៦គ្រឿង ដោយប្រើប្រាស់បំពង់ស៊ីម៉ាំងបំពងសំឡេងកែរច្នៃខុសលក្ខណៈបច្ចេកទេស នៅចំណុចលើផ្លូវ១៥១ ភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានណែនាំអប់រំ និងធ្វេីកិច្ចសន្យាដល់អ្នកបេីបរម៉ូតូ និងតម្រូវឱ្យម្ចាស់ម៉ូតូយកបំពង់ស៊ីម៉ាំងដើមមកដោះដូរ ដើម្បីប្រគល់ម៉ូតូឱ្យត្រឡប់ទៅផ្ទះវិញ៕