សមត្ថកិច្ចឃាត់អ្នកបើកម៉ូតូកែច្នៃបំពងសំឡេងខុសបច្ចេកទេស ចំនួន០៨ គ្រឿង

ភ្នំពេញ ៖ អនុវត្តតាមបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញកម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋបាល ព្រែកតាសេក បានសហការណ៍ជាមួយផ្នែកជំនាញខណ្ឌ ជ្រោយចង្វារ នៅថ្ងៃទី ៣ ០ ខែឧសភា ឆ្នាំ ២០២៥ ឃាត់ម៉ូតូកែច្នៃបំពងសំឡេងខុសបច្ចេកទេស ចំនួន០៨ គ្រឿង ក្នុងនោះរួមមាន៖
១-ម៉ូតូ ធំ ចំ នួន ០៥គ្រឿង
២-ម៉ូតូ តូច ចំនួន ០៣គ្រឿង និងម្ចាស់ម៉ូតូ០៨នាក់ យកមកធ្វេីការសាកសួរ នឹង តេស្តរក សារធាតុ ញៀន ក្រោយពីការធ្វេីតេស្តរួច ពិនិន្យឃេីញថា អវិជ្ជមាន ទាំង០៨នាក់ ក្នុង ចំណោម ម៉ូតូ ធំ ទាំង ០៥គ្រឿង មាន០២គ្រឿង មានលក្ខណៈ ត្រឹម ត្រូវបច្ចេកទេសចំណែក០៦គ្រឿ ងទៀតពិនិត្យឃេីញថា មានការ កែ ច្នៃ បំពង់ស៊ីម៉ាំង បំពង សំឡេងខុសច្បាប់។
សមត្ថកិច្ចបញ្ជាក់ថា ម៉ូតូ ០៦គ្រឿង ខាងលេី ប៉ុស្តិ៍ បាន ធ្វេីការដកហូត រក្សា ទុក នៅប៉ុស្តិ ៍ដើម្បីដោះបំពង់ស៊ីម៉ាំងប្រែនចេញហើយយកបំពង់ស៊ីម៉ាំងត្រូវបច្ចេកទសមកដាក់វិញហើយអញ្ជើញអាណា ព្យាបាល ម្ចាស់ម៉ូតូ មកធានារនឹងធ្វេីការ អប់រំ ៕

អត្ថបទដែលជាប់ទាក់ទង