ស្ដ្រីខ្មែរម្នាក់ ត្រូវសង្សារជនជាតិចិនចាប់បង្ខាំង និងធ្វើទារុ..ណក..ម្មរបួសពេញខ្លួនប្រាណ នៅក្រុងព្រះសីហនុ, ជនដៃដល់ត្រូវសមត្ថកិច្ចចាប់ខ្លួន និងរំដោះបាននារីរងគ្រោះ

(ព្រះសីហនុ)៖ ស្ដ្រីខ្មែរម្នាក់វ័យ២០ឆ្នាំ ត្រូវបានសង្សារជនជាតិចិនចាប់បង្ខាំងក្នុងបន្ទប់ និងធ្វើទារុណកម្មបណ្ដាលឲ្យរងរបួសពេញខ្លួនប្រាណ នៅសង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រោយទទួលបានពាក្យបណ្ដឹងពីសាច់ញាតិរបស់ជនរងគ្រោះ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ បានចុះអន្ដរាគមន៍ជួយរំដោះស្ដ្រីរងគ្រោះ និងធ្វើការឃាត់ខ្លួនជនដៃដល់ជាជនជាតិចិនម្នាក់ ឈ្មោះ ZHANG XiAO XiANG អាយុ៣៨ឆ្នាំ។
ស្ដ្រីរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីបញ្ជូនទៅសង្គ្រោះ ខណៈជនដៃដល់ជនជាតិចិន សមត្ថកិច្ចកំពុងធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង