សេចក្តីជូនដំណឹង! រដ្ឋបាលស្រុកបសេដ្ឋ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ សាធារណជន សេចក្តីជូនដំណឹង….
រដ្ឋបាលស្រុកបសេដ្ឋ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់ សាធារណជន បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណេីរតាមដងផ្លូវពីផ្សារស្លាបលែង ទៅផ្សារត្រពាំងផុង ត្រង់ចំណុចទំនប់អូរក្បៀរ ឃុំស្វាយរំពារ មិនអាចឆ្លងកាត់បានទេដោយមានរថយន្តយីឌុប ដឹកអុស ឆ្លងកាត់មកដល់ចំណុចនេះ បានបាក់ស្រុតដី ធ្វើឲ្យរថយន្តផ្អៀងគាបជាប់នឹងក្បាលស្ពានតែម្តង ដូចនេះសូមបងប្អូនត្រូវធ្វេីដំណេីរវាងបណ្ដោះអាសន្នសិន ដោយអាជ្ញាធរពាក់ព័ន្ធកំពុងសម្របសម្រួល សូមអរគុណ!! ៕