ទេសរដ្ឋមន្រ្តី គន់ គីម បន្តដឹកនាំកិច្ចប្រជុំកែសម្រួលលក្ខន្តិកៈ សមាគមអតីតយុទ្ធជនកម្ពុជា
ភ្នំពេញ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែឧសភា ឆ្នាំ២០២៥ បានបន្តដឹកនាំកិច្ចប្រជុំកែសម្រួលលក្ខន្តិកៈ សមាគមអតីតយុទ្ធជនកម្ពុជា ដោយមានការចូលរួមជជែកពិភាក្សាយោបល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ជា តារា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការរង ស.អ.ក. និងឯកឧត្តម នាយឧត្តមសេនីយ៍ ភួង ស៊ីផាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអគ្គលេខាធិការរង ស.អ.ក ព្រមទាំងមន្រ្តីបច្ចេកទេស ស.អ.ក ៕