ព្រះចៅអធិការវត្តសន្សំកុសល នាំយកអំណោយ និងបច្ច័យឧបត្ថម្ភកម្លាំងប្រចាំការនៅប្រាសាទតាមាន់ និងប្រាសាទតាក្របី

(ឧត្តរមានជ័យ)៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ ព្រះញាណកោសល យឹម ចំរេីន ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះចៅអធិការវត្តន្សំកុសល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននិមន្តដឹកនាំ គណៈកម្មការ ពុទ្ធបរិស័ទ វត្តសន្សំកុសល និងសប្បុរសជន នាំយកអំណោយបច្ច័យ និងអំណោយកម្លាំងប្រដាប់អាវុធប្រចាំការនៅប្រាសាទតាមាន់ និងប្រាសាទតាក្របី។
អំណោយ និងបច្ច័យដែលព្រះញាណកោសល យឹម ចំរេីន ឧបត្ថម្ភកងកម្លាំងប្រដាប់អាវុធនោះរួមមាន បច្ច័យ២,៥០០,០០០រៀល, មីជាតិ២០កេស, សារ៉ុង១០០, ត្រីខ១កេស, ទឹកបរិសុទ្ធ១០០យួរ, ទឹកត្រី ទឹកស៉ីអ៉ីវ អំបិល ប្រហុកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង