ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំពង្រឹងការងារនីតិវិធី ដល់កម្លាំងនគរបាលផែនជំនាញ និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង៩

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ប្រជុំស្តីពីការពង្រឹងការងារនីតិវិធី ដល់កម្លាំងផែនជំនាញ និងកម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាន នគរបាលក្រុង/ស្រុកទាំង៩។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យមកពីផែនជំនាញរួមមាន៖ផែនការងារសេនាធិការ, ផែនការងារគ្រប់គ្រងធន់ធានមនុស្ស, ផែនការងារសណ្តាប់ធ្នាប់, ផែនការងារប្រឆាំងការជួញដូរមនុស្ស, ផែនការងារនគរបាលព្រហ្មទណ្ឌ, ផែនការងារប្រឆាំងគ្រឿងញៀន, ផែនការងារអន្តោប្រវេសន៍, ផែនការងារសន្តិសុខ, លោកអធិការ អធិការរង មកពីអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៩។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញផែនការដល់កម្លាំងនគរបាលគ្រប់អង្គភាពចំណុះទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះ ការអនុវត្ត តួរនាទី ភារកិច្ចឲ្យបានល្អ ពិសេសការផលិត ការបញ្ជូន ការរក្សាទុក លិខិតស្នាម និង ឯកសារគតិយុត្តិនានា ត្រូវតែត្រឹមត្រូវតាមទំរង់រដ្ឋបាល។
លោកឧត្តមសេនីយ៍ទោស្នងការ បានស្នើដល់លោកអធិការ អធិការរងទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់រាល់ការអនុវត្តនីតិវិធី ត្រូវពិនិត្យលើអង្គហេតុ អង្គច្បាប់ គោរពវិជ្ជាជីវៈ និងកសាងសំណុំរឿងឲ្យបានទាន់ពេលវេលា សំដៅធ្វើយ៉ាងណាឲ្យការងារនីតិវិធីរបស់នគរបាលយុត្តិធម៌ត្រូវតែគ្រប់លក្ខខណ្ឌដែលច្បាប់កំណត់ និងប្រកបដោយគុណភាព៕

អត្ថបទដែលជាប់ទាក់ទង