ឃាត់ខ្លួន ជនសង្ស័យចំនួន ០២ នាក់ ជាមុខសញ្ញា ប្រើប្រាស់ និងរក្សាទុក នូវសារធាតុញៀន

បាត់ដំបង ៖ នៅថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៥ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យ ចំនួន០២ នាក់ជាមុខសញ្ញា ប្រើប្រាស់នូវសារភាពញៀននិង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ក្នុងបទល្មើសជាក់ស្ដែងជនសង្ស័យទាំងពីរនាក់ខាងលើ មានឈ្មោះដូចខាងក្រោម÷
១.ឈ្មោះ ធី សុីថា( ហៅទើម)ភេទ ប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

២.ឈ្មោះ អឿន រុន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

វត្ថុតាងដែលសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀន ចាប់យកបានរួមមាន:

១-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកពណ៍សថ្លាចំនួន ០១ថង់ សង្ស័យមានសារធាតុញៀន
២-ទូរស័ព្ទដៃចំនួន០២គ្រឿង (ចាស់)។

៣-ម៉ូតូចំនួន០១គ្រឿង (ចាស់)

ជនសង្ស័យទាំង០២នាក់ខាងលើរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកជំនាញផ្នែកប្រឆាំងគ្រឿងញៀន កំពុងធ្វើការសាកសួរនិងកសាងក្នុងរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង