លោកវរសេនីយ៍ទោ ប៉ាង សាវឿន ជំនួស លោក ហ៊ុន ហេង បណ្តោះអាសន្ន ដែលជាជនបង្ក បើករថយន្តទៅបុករះ ស្លាប់ម្នាក់ របួសធ្ងន់ស្រាល ៥នាក់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចេញសេចក្តីសម្រេច ត្រូវបានប្រគល់ភារកិច្ចជាបណ្ដោះអាសន្នជូនវរសេនីយ៍ទោ ប៉ាង សាវឿន អត្តលេខ ៥៤៨១២ ឋានៈ នាយរងការិយាល័យគណនេយ្យ ឱ្យទទួលខុសត្រូវលើការគ្រប់គ្រង បញ្ជាដឹកនាំ និងចាត់ចែងការងារប្រចាំថ្ងៃ នៅការិយាល័យ គណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ ជំនួសវរសេនីយ៍ឯក ហ៊ុន ហេង ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ករណីបើកបររថយន្តមានជាតិអាល់កុលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ព្រមទាំងត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ រហូតមានការសម្រេចជាថ្មី ។

ស្នងការរងផែនការងារសេនាធិការ ស្នងការរងផែនការងារធនធានមនុស្ស ស្នងការរងផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នាយការិយាល័យបុគ្គលិក និងសាមីខ្លួន ត្រូវអនុវត្តតាមសេចក្តីសម្រេចនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។
ជនត្រូវចោទ ហ៊ុន ហេង ដែលជាប់ពន្ធនាគារបណ្តោះអាសន្ន ដោយសារតែស្រាបញ្ជា ត្រឹមមួយពព្រិចភ្នែក ត្រូវអស់បុណ្យស័ក្តិ តួនាទី បែកប្រពន្ធកូន ហើយក៏ធ្វើឱ្យសាច់ញាតិ ក្រុមគ្រួសារជនរងគ្រោះបាត់បង់ឪពុក ដែលអ្នកខ្លះទៀត ត្រូវព្យាបាលស្នាមរបួស ! ចឹងហើយបានគេ ទម្លាប់និយាយលេងថា «ស៊ូចាយខុស កុំឱ្យគិតខុស»…..ដល់ថ្នាក់ស្រាមកគ្រប់គ្រងយើងបែបនេះ ៕

អត្ថបទដែលជាប់ទាក់ទង