ករណីក្រុមក្មេងទំនើងថតលើកកាំបិត បង្ហាញពីទង្វើរក្មេងពាលបង្ហោះចែកចាយ នៅបណ្តាញគណនីហ្វេសបុក នៅក្រុងសួង ឃាត់ខ្លួនបានចំនួន ៧នាក់ហើយ

តាមការបញ្ជាក់របស់ លោក ឈន សុធន អធិការក្រុងសួង ករណីក្មេងទំនើងនេះ បង្ហោះចែកចាយនៅបណ្តាញគណនីហ្វេសបុក នៅក្រុងសួង ជាវីដេអូចាស់ ។ យ៉ាងណាមិញ លោកបញ្ជាក់ថា ករណីនេះសមត្ថកិច្ចនគរបាលក្រុងសួង សហការជាមួយប៉ុស្តិ៍សួង និងប៉ុស្តិ៍វិហារលួង បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់បំផុត រហូតដល់នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ចាប់បានក្រុមក្មេងទំនើងដែលថតរូបនៅខាងមុខវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន សួង សមត្ថកិច្ចឃាត់ខ្លួនបានចំនួន៧នាក់ហើយ ។

ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលក្រុងសួង កសាងសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង