សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហការជាមួយសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី AFC បានរៀបចំទិវាបាល់ទាត់ថ្នាល នៅទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហការជាមួយសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី AFC បានរៀបចំទិវាបាល់ទាត់ថ្នាល នៅទ្យាល័យហ៊ុនសែនក្រុងទេពនិម្មិតប៉ៃលិន ។ ក្នុងខេត្តប៉ៃលិន ដែលមានកុមារ កុមារី និងគ្រូបង្វឹកសរុប ៥០នាក់ និងត្រូវបានប្រារព្ធតាមបណ្ដាសាលាតម្រង់ទិសរាជធានីខេត្តផ្សេងៗផងដែរ។
កម្មវិធីនេះពិតជាមានសារៈសំខាន់ក្នុងការបណ្ដុះក្ដីស្រម៉ៃរបស់កុមារគ្រប់រូបឆ្ពោះទៅកាន់ការអភិវឌ្ឍខ្លួនក្លាយជាកីឡាករ កីឡាការិនីអាជីពថ្ងៃអនាគត៕