ឃាតកម្ម! កូនបង្កើត យកដំបងវាយកញ្ចឹង ក ម្ដាយ បណ្តាលឲ្យស្លា..ប់ ក្បែរចង្រ្កានបាយ

ខេត្តបាត់ដំបង៖ បុរសជាជនសង្ស័យម្នាក់ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករុក្ខគីរី ឃាត់ខ្លួន ភ្លាមៗក្រោយរូបគេបានធ្វើសកម្មភាពដោយយកដំបងវាយទៅលើកញ្ចឹងក ម្តាយបង្កើតពីក្រោយបណ្តាលឱ្យស្លាប់នៅក្បែរចង្ក្រានក្នុងផ្ទះបាយ។

ករណីឃាតកម្មនេះបានបង្កការភ្ញាក់ផ្អើលនៅ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៥ នៅចំណុចក្រុមទី៧ ភូមិព្រៃអម្ពាន់ ឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ជនសង្ស័យឈ្មោះ គង់ គួន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ បានធ្វើសកម្មភាពដោយយកដំបងមូលវាយទៅលេីជនរងគ្រោះជាម្តាយបង្កើតឈ្មោះ ភឹម ផន អាយុ៦៥ឆ្នាំ ចំត្រង់កញ្ចឹងក ពីក្រោយបណ្ដាលឲ្យដួលស្លាប់នៅក្បែរចង្ក្រានក្នុងផ្ទះបាយ រួចជនសង្ស័យបានរត់គេចខ្លួនទៅ ដល់ភូមិព្រៃខ្លូត ឃុំព្រៃត្រឡាច ស្រុករុក្ខគីរី ក៏ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនតែម្តង។
ឃាត់ខ្លួន ជនសង្ស័យនិងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុករុក្ខគីរីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបងដើម្បីនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង