ឯកឧត្តមនាយឧត្តមសេនីយ៏ ម៉ឹង សំផន អញ្ជើញសម្ពោធបើកដាក់ឲ្យប្រើប្រាស់ព្រះវិហា១ខ្នងនិង សមិទ្ធិផលនានាតម្លៃជាង៤សែនដុល្លារស្ថិតនៅវត្តកោះដូនសយឃុំច្រេសស្រុកចន្ទ្រាខេត្តស្វាយរៀង
ស្វាយរៀង ៖ ឯកឧត្តម នាយឧត្តមសេនីយ៏ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកចន្ទ្រា ខេត្តស្វាយរៀង បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ សមិទ្ធផលនានារួមមាន ព្រះវិហារ១ខ្នង ឧបដ្ឋានសាលា១ខ្នងសាលាធម្មសភា ២ខ្នង ក្លោងទ្វា២ របងប្រវែង១២០ម៉ែត្រ បា្រសាទតម្កល់រូបសំណាក់លោកយាយដូនសយ១ខ្នង ចាក់ដីបំពេញទីធ្លា ជួសជុលផ្លូវលំក្រាលថ្មបំបែកបន្ទាប់ទឹក១០ និងសមិទ្ធផលមួយចំនួន ដោយចំណាយបច្ចយ័ស្ថាបនា សាងសង់អស់ចំនួន៤សែន៣ម៉ឺន២ពាន់៤០ដុល្លា ស្ថិតក្នុងភូមិបន្លាស្អិត ឃុំច្រសស ស្រុកចន្ទ្រា ខេត្តស្វាយរៀង ថ្ងៃ១៦ ខែឧសភា ឆ្នាំ២០២៥នេះ ។
ឯកឧត្តមនាយឧត្តមសេនីយ៏ បានមានប្រាសាសន៏សំណេះសំណាលដោយនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានអញ្ជើញមកជួបជុំទទួលសមិទ្ធផលថ្មីៗនៅពេលនេះ ។
ឯកឧត្តមបានបញ្ជាក់ឲ្យដឹងថា សមិទ្ទផលដែលយើងទាំងអស់គ្នាមកជួបជុំ សម្ពោធដាក់ឲ្យប្រើប្រាស់នេះគឺជាសមិទ្ធផលថ្មីមួយទៀតដែល កើតឡើងបានដោយសារប្រទេសមានសុខសន្តិភាពយ៉ាងពិតប្រាកដ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលយើងគ្រប់គ្នាមិនអាចបំភ្លេចបាន និងមានការគាំទ្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ឯកឧត្តមបានណែនាំដល់រដ្ឋបាលមូលដ្ឋាន ពិសេសព្រះសង្ឃ និងពលរដ្ឋត្រូវរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព រក្សាការពារសមិទ្ធផលដែលកើតមាននៅទីនេះអោយបានគង់វង្ស សម្រាប់ប្រើប្រាស់ជាសម្បត្តិរួម ខណៈដែលមន្ត្រីថ្នាក់ដឹកនាំ ព្រះសង្ឃ និងក្រុមការងារចុះជួយមូលដ្ឋាននេះចំណាយធនធន កសាងតម្កល់ទុកនៅទីនេះ។ ពិសេសអប់រំចលនាយុវជនអោយ ជៀសឆ្ងាញពីគ្រឿងញៀ ដឹកនាំយុវជនគោរពច្បាប់ជាតិ និងចលនាពលរដ្ឋ យុវជនក្នុងមូលដ្ឋានអោយចូលទប់ស្កាត់រាល់បទលើសផ្សេងៗ ដើម្បីរក្សាមូលដ្ឋានអោយមានសុវត្តិភាព និងសន្តិសុខល្អ ។
សូមបញ្ជាក់ថានៅថ្ងៃដ៏ដែលនោះដែរឯកឧត្តម នាយឧត្តមសេនីយ៏ រដ្ឋលេខាធិការក្រសួងការពារជាតិ ម៉ឹង សំផន បានអញ្ជើញជួបសំណេះសាកសួរសុខទុក្ខ និងរំលឹកអនុស្សាវរីយ៏ រវាង ឯកឧត្តម និងលោកជំទាវ ភរិយា ដែលធ្លាប់បានប្រវត្តប្រាស្រយ័ទំនាក់ទំនង ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងពលរដ្ឋ ក្នុងឃុំកណ្តៀងរាយ ស្រុកស្វាយទាប ដោយឯកឧត្តម និងសហការីបាននាំថវិកាមួយចំនួនផ្តល់ជូនដល់អ្នកចូលរួមសំណេះសំណាលផងដែរ ។