ស្នងការខេត្តកំពត ៖ ព័ត៌មានឈ្មោះ EN Chhen បានបង្ហោះរូបភាពចាស់តាំងពី ១០ ឆ្នាំមុន សូមដកចេញជាបន្ទាន់ កុំបំពុលសង្គម
ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ បានព្រមានឱ្យផេកហ្វេសប៊ុកមួយឈ្មោះ EN Chhen ដកចេញជាបន្ទាន់ កុំបំពុលសង្គម ព្រោះជារូបភាពចាស់តាំងពី ១០ ឆ្នាំមុន។
ជាក់ស្ដែងនៅក្នុងសំណេរហ្វេសប៊ុករបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឱ្យដឹងថា សូមជំរាបសាធារណៈជនឱ្យបានជ្រាប ករណីខាងលើនេះបានកើតឡើងតាំងពី ១០ ឆ្នាំមុន សូមកុំមានការភ័ន្តច្រលំ សូមអ្នកដែលបានបង្ហោះព័ត៍មាននេះឈ្មោះ EN Chhen ដកចេញជាបន្ទាន់ សូមកុំបំពុលសង្គម៕