ដំណើរជិះកង់ផ្សងព្រេង ដើម្បីរៃអង្គាសមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ របស់លោក ទីវ តារារិទ្ធ រយៈពេល ២៩៥ថ្ងៃ បានឆ្លងកាត់ ១២ប្រទេសក្នុងទ្វីបអាស៊ី

ដំណើរជិះកង់ផ្សងព្រេង ដើម្បីរៃអង្គាសមូលនិធិជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ របស់លោក ទីវ តារារិទ្ធ រយៈពេល ២៩៥ថ្ងៃ បានឆ្លងកាត់ ១២ប្រទេសក្នុងទ្វីបអាស៊ី លើចម្ងាយផ្លូវ ២ម៉ឺនគីឡូម៉ែត្រ និងកៀគរបានថវិកា ១១ម៉ឺនដុល្លារ ។ លោកនឹងបន្ដបេសកកម្មមនុស្សធម៌នេះ ទៅកាន់ ២ទ្វីបទៀត រួមមានទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិក ដោយត្រូវចំណាយពេលប្រមាណ ១ឆ្នាំទៀត សរុបត្រូវជិះកង់ឆ្លងកាត់ ៥៧ប្រទេស ដើម្បីឆ្ពោះទៅសម្រេចគោលដៅរៃអង្គាសថវិកា ២៥ម៉ឺនដុល្លារ សម្រាប់ជួយដល់កុមារកម្ពុជា។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក្នុងសន្នីសីទសារព័ត៌មាន ស្ដីពីដំណើរជិះកង់ផ្សងព្រេងដើម្បីកុមារកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នេះ ហើយក៏មានចូលរួមផ្ទាល់ពីលោក ទីវ តារារិទ្ធ ដែលកំពុងមានវត្តមាននៅកម្ពុជា ដើម្បីបំពេញឯកសារស្នើសុំ Visa ដើម្បីបន្ដបេសកកម្មរបស់ខ្លួន ទៅកាន់ទ្វីបអឺរ៉ុប និងទ្វីបអាហ្វ្រិកបន្ដទៀត៕

អត្ថបទដែលជាប់ទាក់ទង