គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យបាត់បង់ជីវិតមនុស្ស ២នាក់ មានមន្ត្រីនគរបាលស្រុកក្រឡាញ់មួយរូប និងនគរបាលរបួសធ្ងន់ ម្នាក់ទៀត
ខេត្តសៀមរាប៖ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១១និង៣០នាទី ព្រឹក នៅគីឡូម៉ែត្រលេខ ៣៥៦ ស្ថិតក្នុងឃុំស្រណាល ស្រុកក្រឡាញ់។ នេះបើតាមព័ត៌មានបឋម។
គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងបណ្ដាលឱ្យមនុស្សចំនួន ២នាក់ បានបាត់បង់ជីវិត ក្នុងនោះមន្ត្រីនគរបាលស្រុកក្រឡាញ់ម្នាក់និងម្នាក់ទៀតជានគរបាលរងរបួសធ្ងន់ធ្ងរផងដែរ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានអំពីឧបទ្ទវហេតុនេះ ភ្លាមៗ លោកឧត្តមសេនីយ៍បានដឹកនាំកម្លាំងនគរបាលចរាចរណ៍ ចុះទៅដល់កន្លែងកើតហេតុដោយផ្ទាល់ ដើម្បីធ្វើការអន្តរាគមន៍ និងជួយសង្គ្រោះជនរងគ្រោះ។
សមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់លើមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅនេះ។ ចំណែកឯជនរងគ្រោះ ដែលរងរបួសធ្ងន់ កំពុងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីទទួលការព្យាបាលជាបន្ទាន់ ៕