លោក សូអ៉ីម មណីជោតិ ដឹកនាំក្រុមការងារបច្ចេកទេសចុះអនុវត្តការងារដំឡើងស្ថានីយឧតុនិយម នៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ លោក សូអ៉ីម មណីជោតិ ប្រធាននាយកដ្ឋានឧតុនិយម ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ដោយមានកិច្ចសហការពីមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ ចុះធ្វើការដំឡើងស្ថានីយឧតុនិយមស្វ័យប្រវត្តិ និងមិនស្វយ័ប្រវត្ភិ នៅភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
សូមជម្រាបថា ក្នុងពេលចុះដំឡើងស្ថានីយឧតុនិយមនេះ ក្រុមការងារបានអនុវត្តការងារដូចជា៖
១)កំណត់ទីតាំង និង មុំ សម្រាប់ដំឡើងឧបករណ៍ និងដំឡើងរបងដែក ១០ម៉ែត្រX១,៥ម៉ែត្រX៤ជ្រុង ដើម្បីការពារឧបករណ៏
២)ឈូសឆាយដីព្រៃសំអាតទីតាំងសម្រាប់ដំឡើងស្ថានីយ ៣០ម៉ែត្រX៣០ម៉ែត្រ
៣)ដំឡើងជម្រកដាក់ឧបករណ៍សីតុណ្ហមាត្រ និងតម្រងទឹកភ្លៀង
៤)ដំឡើងដាក់ឧបករណ៍សម្ពាធបរិយាកាស
៥)ដំឡើងឧបករណ៏វាស់បរិមាណទឹកហួត
៦)ដំឡើងជើងអង់តែនកម្ពស់ ១០ម៉ែត្រសម្រាប់បំពាក់ឧបករណ៍ឧតុនិយមស្វ័យប្រវត្តិដែលឧបករណ៍នេះនឹងមកដល់នៅចុងខែឧសភា ឆ្នាំ២០២៥ ៕

អត្ថបទដែលជាប់ទាក់ទង