គោយន្តកន្រ្ដៃគ្មានបិទចំណាំងពន្លឺ ! គ្មានចង្កៀងបំភ្លឺខាងក្រោយ បង្កជាគ្រោះថ្នាក់ដល់អ្នកបេីកម៉ូតូបុក រងរបួសធ្ង..ន់ម្នាក់

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ លើផ្លូវជាតិលេខ ៤៤ ចន្លោះគីឡូម៉ែត្រលេខ៨៤-៨៥ ស្ថិតនៅចំណុចភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺម៉ូតូ ១គ្រឿង ម៉ាក HONDA FTR 223CC ពណ៌ខៀវលាយស ស៊េរីឆ្នាំ២០០០ពាក់ផ្លាកលេខ ភ្នំពេញ1HL-9528 អ្នកបើកបរម៉ូតូមានឈ្មោះ ប៉ា ណៃហៀង ភេទប្រុស អាយុ ៤១ឆ្នាំ មានពាក់មួកសុវត្ថិភាព រស់នៅភូមិថ្មសំលៀង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វើដំណើរពីទិសខាងលិចឆ្ពោះទៅទិសខាងកើត។ លុះមកដល់ចំណុចកេីតហេតុ បានបុកពីក្រោយគោយន្តកន្រ្ដៃ០១គ្រឿងអូសរទេះរ៉ឺម៉កឈេី ម៉ាស៊ីនម៉ាកTOTA ពណ៌ក្រហម អ្នកបេីកគោយន្ដកន្រ្ដៃបានរត់គេចខ្លួនក្រោយជួបឧប្បត្តិហេតុ។

យោងតាមសមត្ថកិច្ចនគរបាលដែលបានចុះដល់ទីតាំងកេីតហេតុបញ្ជាក់ថា គោយន្តកន្រ្ដៃ និងម៉ូតូបេីកបរធ្វើដំណើរស្របទិសគ្នា ហើយម៉ូតូមេីលមិនឃេីញរទេះរ៉ឺម៉កឈេីដែលពុំមានចំណាំងពន្លឺជាសញ្ញាសម្គាល់ឱ្យអ្នកដំណេីរបានដឹងនិងឃេីញ ក៏ជ្រុលទៅបុកពេញទំហឹងតែម្ដង ។
បច្ចុប្បន្ននគរបាលបានវាស់វែងយកមធ្យោបាយទាំង២មករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអមលាំង ដេីម្បីរង់ចាំការចូលមកដោះស្រាយនិងបន្ដនីតិវិធីបញ្ជូនសំណុំ រឿងទៅកាន់ជំនាញនៃអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាត់ការតាមនីតិវិធី រីឯអ្នកបេីកម៉ូតូរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ដេីម្បីព្យាបាល៕

អត្ថបទដែលជាប់ទាក់ទង