អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយុវជនឲ្យចេះតាមដានព័ត៌មានពិតដើម្បីស្វែងយល់ពីស្ថានភាពសង្គមខ្លួន
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជម្រុញយុវវ័យឲ្យរកព័ត៌មាន និងស្រាវជ្រាវពីប្រភពផ្សេងៗឱ្យបានច្បាស់លាស់ ដើម្បីទទួលបានដំណឹងពេញលេញ សម្រាប់ជាមូលដ្ឋានក្នុងការសម្រេចចិត្តត្រឹមត្រូវ ត្រួសត្រាយអនាគតខ្លួន និងជួយដល់ប្រទេសជាតិ។
តាមការស្រាវជ្រាវរបស់ក្រសួងព័ត៌មានបានបង្ហាញថា កម្ពុជាមានប្រព័ន្ធផ្សព្វផ្សាយសម្បូរបែប ដែលបានធានា សិទ្ធិនិងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋនៅកម្ពុជា ប្រកបដោយមាតិកាព័ត៌មាន ចម្រុះច្រើនប្រភេទទៅតាមតម្រូវការរបស់មជ្ឈដ្ឋានផ្សេងៗ សម្រាប់តាមដាន និងទទួលព័ត៌មានប្រចាំថ្ងៃ។
ប្រការនេះ អនុញ្ញាតិឲ្យយុវជនមានក៏ដូចជាប្រជាជនទូទៅទទូលបានលំហរព័ត៌មានទូលំទូលាយនិងមានសិទ្ធិសេរីភាពគ្រប់គ្រាន់ក្នុងការសម្រេចចិត្តលើអនាគតខ្លួននិងសង្គមជាតិ។ តួយ៉ាងក្នុងលំហ ឌីជីថល មាតិកាព័ត៌មាន មាន ទម្រង់ ច្រើន យ៉ាង មិនថានយោបាយ សេដ្ឋកិច្ច សង្គម កម្សាន្តជាដើម។មនុស្សម្នាក់ៗមានលទ្ធភាពចែករំលែកព័ត៌មានទាំងនោះតាមចិត្ត ដែលបានបង្កជាបញ្ហាចម្បងមួយគឺការរីកសាយនៃដំណឹងមិនពិត។
ឯកឧត្តម ទេព អស្នារិទ្ធ បានបន្តថា យុវជនជាតួអង្គស្នូលមួយក្នុងសង្គមដែលត្រូវចូលរួមក្នុងកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតដែលកំពុងចរាចរក្នុងសង្គមរបស់យើង ជាពិសេសលើបណ្តាញសង្គមខណៈការប្រើប្រាស់ និងការចែករំលែកព័ត៌មានតាមមធ្យោបាយទំនើបបែបឌីជីថលនេះ មានការកើនឡើងគួរឲ្យកត់សម្គាល់។
បន្ថែមពីលើនេះឯកឧត្តមក៏ជម្រុញលើកទឹកចិត្តដល់យុវជនក្នុងវិស័យសារព័ត៌មាន ត្រូវចូលរួមផលិតមាតិកាព័ត៌មានប្រកបដោយគុណភាព ផ្តល់ចំណេះ ដល់ប្រជាជនយើងក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច កម្ពុជា។
ឯកឧត្តមអ្នកនាំពាក្យបានបន្ថែមថា អ្នកសារព័ត៌មាន ដែលគោរពវិជ្ជាជីវៈ និងក្រមសីលធម៌ ដើរតួនាទីដ៏សំខាន់ណាស់ក្នុងសង្គមឌីជីថល។ ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ត្រឹមត្រូវ នឹងក្លាយជាប្រភពផ្តល់ព័ត៌មានដ៏ចាំបាច់សម្រាប់ប្រជាពលរដ្ឋ ក្នុងការផ្ទៀងផ្ទាត់នូវសុក្រឹតភាពនៃព័ត៌មាន ផ្តល់ភាពជឿទុកចិត្តបានក្នុងមជ្ឈដ្ឋានសាធារណជនទូទៅ និងចូលរួមចំណែកក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងសង្គម។
ដោយឡែក លោក កែ មុនធិត សាស្រ្តាចារ្យនៃដេប៉ាត់ម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍បានលើកឡើងជុំវិញបញ្ហានេះថា ប្រសិន បើយុវជន ចង់ ក្លាយ ខ្លួន ជា ពលរដ្ឋ ដែល ពោរពេញ ដោយ សមត្ថភាព និង ចេះ ធ្វើ ការ សម្រេច ចិត្តប្រកបដោយ ចំណេះដឹង គេ គួរ បង្កើតទម្លាប់ តាម ដាន និង អាន ព័ត៌ មាន ជា ពិសេស ព័ត៌ មាន ផលិត ដោយ អង្គភាព សារព័ត៌ មាន វិជ្ជា ជីវៈ មាន ប្រភព ច្បាស់ លាស់ និង ព័ត៌ មាន ចេញ ពីស្ថាប័ន ផ្លូវការ នានា។
នៅ ក្នុង ការ អាននោះទៀត សោទ គឺ មិន មែន គ្រាន់ តែ អានចំណងជើង ដើម្បីគ្រាន់តែ ដឹង ហើយ អូស ទៅមុខ ទៀត នោះទេ ពោលគឺត្រូវអាន សាច់ រឿង នៅ ខាង ក្នុង របស់ មាតិកា ព័ត៌ មាន នីមួយៗ ដើម្បីឱ្យយល់ សេចក្តី របស់ វា ទើបជាការ ទទួល បាន ព័ត៌មានពិតបាន គ្រប់ ជ្រុង ជ្រោយ។ ជាមួយគ្នានេះ អ្នកសារព័ត៌មាន ដែលគោរពវិជ្ជាជីវៈ និងក្រមសីលធម៌ ដើរតួនាទីដ៏សំខាន់ណាស់ក្នុងសង្គមឌីជីថល។ ការផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ត្រឹមត្រូវ នឹងក្លាយជាប្រភពផ្តល់ព័ត៌មានដ៏ចាំបាច់សម្រាប់ប្រជាពលរដ្ឋ ក្នុងការផ្ទៀងផ្ទាត់នូវសុក្រឹតភាពនៃព័ត៌មាន ផ្តល់ភាពជឿទុកចិត្តបានក្នុងមជ្ឈដ្ឋានសាធារណជនទូទៅ និងចូលរួមចំណែកក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងសង្គម៕