កញ្ញា សុខ សីឡាលីន បានរៀបរាប់ថា ផ្ញើជូនបងស្រីជាទីស្រឡាញ់ មាស សុខសោភា រៀមច្បងសិល្បៈដែលមានទឹកដមផ្អែមស្រទន់ស្តាប់មិនចេះជិនណាយ បងដឹងទេ? បងជាមនុស្ស ដែលមានសំឡេងជាយូនីក……
កំពូលតារាចម្រៀងស្រី មាស សុខសោភា ដែលបានផ្ទុះវែកញែកខ្លាំងពាសពេញបណ្ដាញសង្គមទាក់ទិនរឿងជំនឿ និង បញ្ហាជីវិតប្ដីប្រពន្ធរបស់អ្នកនាង មកដល់ពេលនេះនៅមិនទាន់ស្ងាត់នៅឡើយ ខណៈនៅតែក្លាយជាប្រធានបទក្ដៅគគុកធ្វើឱ្យមហាជនចែករំលែក និង បញ្ចេញមតិហូរហែ។ ងាកទៅមើលហ្វេសប៊ុករបស់តារាចម្រៀងស្រី សុខ សីឡាលីន វិញ ក៏បានបង្ហោះសារពីរឿងរ៉ាវរបស់អ្នកនាង មាស សុខសោភា ក្នុងនាមជាប្អូនម្នាក់ដែរ ដោយបង្ហាញក្ដីស្រឡាញ់ និង បារម្ភខ្លាំងទៅកាន់រៀមច្បង ដែលនាងមានជាមតិយោបល់ជូនបងស្រី ដោយចង់ឱ្យបងស្រីរឹងមាំឡើងវិញ និង គិតគូរពិចារណាទាក់ទងនឹងជំនឿ មកមានភាពជឿជាក់លើខ្លួនឯង សមត្ថភាពខ្លួនឯងវិញ។
កញ្ញា សុខ សីឡាលីន បានរៀបរាប់ថា «ផ្ញើជូនបងស្រីជាទីស្រឡាញ់ មាស សុខសោភា រៀមច្បងសិល្បៈដែលមានទឹកដមផ្អែមស្រទន់ស្តាប់មិនចេះជិនណាយ បងដឹងទេ? បងជាមនុស្ស ដែលមានសំឡេងជាយូនីក ដ៏ល្អពិសេសដែលធម្មជាតិផ្តល់ឱ្យ និងមានសម្បុរស្បែក រូបរាងកាយស្រឡូនស្អាត មួយវិញទៀត បងជាមនុស្សរួសរាយ និង ជាមនុស្សត្រង់ (ត្រង់យកតែមែនទែន)។ បងតស៊ូយ៉ាងលំបាកក្នុងជីវិតរួចមកហើយ រហូតបានឆក់យកតំណែងជា Idol ក្នុងបេះដូង Fans រួមទាំងប្អូនម្នាក់ផង ក៏ជាហ្វេនរបស់បងដែរ។
ប្អូនមិនបានដឹងពីរឿងរ៉ាវជីវិតគូបងលម្អិតទេ តែយើងស្គាល់គ្នាយូរឆ្នាំមែនទែន ប្អូនស្គាល់បងស្រីមុនស្គាល់បងដា តែតាំងពីឃើញបងទាំងពីរ ជាគូត្រសង ផ្អែមល្ហែម គិតគូរគ្នា ប្អូនស្រឡាញ់គូបងណាស់។ ចាប់ចំណុចបងថា «បងស្រីមានសម្ពាធ បងដើរដល់ផ្លូវពិបាក..ទាល់..ស្ទើរចង់ស្លាប់…សូម្បីតែបងដាជាប្តីក៏ជួយរំលែកមិនបាន..» ពួកយើងមិនដឹងថាបងមានបញ្ហាអ្វី បានដល់ថ្នាក់ហ្នឹង??? រហូតដល់បងបានជួប(…) តែបងដឹងទេបងមានគ្រប់យ៉ាង កេរ្តិ៍ឈ្មោះ ភាពជោគជ័យ ទ្រព្យសម្បត្តិ.. ម្តាយ បងប្អូន (រួមទាំងប្តី) និងមនុស្សរាប់លាននាក់ស្រឡាញ់បង ពួកយើងមិនបានហាមសេចក្តីសុខផ្លូវចិត្តបងទេ តែពួកយើងបារម្ភពីបង។
បងស្រី រឿងខ្លះនៅកៀកពេកពិបាកមើលឃើញ តែបើសាកថយឱ្យឆ្ងាយ ១ ឬ ២ ជំហាន បងស្រី អាចមើលឃើញស្រឡះជាងនេះ។ #ចង់ឃើញបងស្រីរឹងមាំផ្លូវចិត្តជាងនេះ កុំជឿលើជំនឿអរូបិយខ្លាំងរហូតភ្លេចអ្វីដែលបងធ្លាប់ខ្លាំង ដោយខ្លួនឯងពីមុន បងមានអ្វីៗ ពិសេស និង ល្អជាងលោកគ្រូដែលណែនាំបងទៅទៀត។
#ដោយក្តីស្រឡាញ់ អាណិតបងស្រី ចង់ឱ្យបងត្រឡប់មកមានជំនឿ Confident ចំពោះខ្លួនឯង ចៀសជាងជឿលើផ្លូវផ្សេងកាន់តែជ្រៅ Natural already gave you all the Amazing things , Believe in yourself, your ability then others. Love you Bong Meas Soksophea Jas Min»៕