សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយនិងភរិយា ចូលរូមសម្ពោធអគារអន្តេវេសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ
អគារអន្តេវាសិកដ្ឋានតេជោសន្តិភាពនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា មានទទឹងប្រវែង៧.៥ម៉ែត្រ បណ្តោយប្រវែង៣៦ម៉ែត្រ កម្ពស់៥ជាន់ មានចំនួន៣០បន្ទប់ ដោយក្នុងបន្ទប់នីមួយៗ មានបំពាក់គ្រែកម្ពស់ ៣ថ្នាក់ ចំនួន២ សម្រាប់និស្សិតអាចស្នាក់នៅបានចំនួន៦នាក់ ដោយសរុបជារួមអាចឱ្យនិស្សិតស្នាក់នៅបានចំនួន១៨០នាក់ ។
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈរបស់រដ្ឋ ស្ថិតក្រោមក្រសួងធម្មការនិងសាសនា ដែលបានចូលរួមចំណែកក្នុងបេសកកម្មអប់រំ មនុស្សធម៌ និងការផ្សព្វផ្សាយ ចូលរួមជំរុញលើកកម្ពស់ធនធានមនុស្សតាមរយៈការអប់រំដោយយកចិត្តទុកដាក់ទាំងបព្វជិត និងគ្រហស្ថ ដោយមិនប្រកាន់និន្នាការនយោបាយ ការរើសអើង និងជំនឿសាសនា ។
រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី៩ ឧសភា ២០២៥