តំណាងអ្នកទទួលផ្ទះកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ថ្លែងអំណរគុណសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែននិងសម្ដេចតេជោ ដែលបានគិតគូផ្ដល់ផ្ទះនិងសម្ភារៈប្រើប្រាស់

ស្វាយរៀង÷ តំណាងអ្នកទទួលផ្ទះកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងលោកស្រីគង់ សារឿន នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ បានមានចំណាប់អារម្មណ៏ ដោយគោរពនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ធ័មុន្នី ដែលកន្លងមកសម្តេច និងលោកជំទាវ តែងតែគិតគូរដល់ពលរដ្ឋនៅទូទាំងប្រទេស ដោយឡែកពួកខ្ញុំនៅខេត្តស្វាយរៀងដែលប្រឈមនិងជីវភាពដោយធ្វើការផ្ដល់ផ្ទះធ្វើជាជម្រកស្នាក់នៅ ដីបង្ករបង្កើនផលនិងអំណោយផ្សេងៗទៀតជាបន្តបន្ទាប់ដើម្បីឲ្យពួកយើងខ្ញុំមានលំនឹងខាងជីវភាព។
យោងតាមរបាយការណ៍ដែល btv ទទួលបាន ពីលោក សរ វណ្ណា ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង គិតមកដល់ឆ្នាំ២០២៥នេះ តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រៅពីការងារ ផ្តល់ផ្ទះ និងជំរកស្នាក់នៅ ដែលពលរដ្ឋប្រឈម សាខានូវបានចុះនាំយកអំណោយ ស្បៀងអាហារនិងសម្ភារៈប្រើប្រាស់ចែកជូនពលរដ្ឋជាបន្តបន្ទាប់ក្រោយពីទទួលដំណឹងពលរដ្ឋរងគ្រោះនៅតាមមូលដ្ឋាន។

អត្ថបទដែលជាប់ទាក់ទង