ឯកឧត្ដម ប៉ាវ ហម ផាន ដឹកនាំកិច្ចប្រជុំអំពីលទ្ធផលការងារសម្រេចបាន សម្រាប់រយៈពេល ៤ខែ ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំរាយការណ៍ អំពីលទ្ធផលការងារសម្រេចបាន សម្រាប់រយៈពេល ៤ខែ ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំរាយការណ៍នេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គនាយករង លោក ប្រធាននាយកដ្ឋាន លោក លោកស្រីអនុប្រធាននាយកដ្ឋាន ព្រមទាំងលោកនាយការិយាល័យ និងមន្រ្តីជំនាញដែលពាក់ព័ន្ធ៕